ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ផលិតកម្មសត្វស្វាក្តាម និងជំងឺស៊ូណូស”

ចេញ​ផ្សាយ​ ៥ មីនា ២០១៨ 4214

នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ផលិតកម្មសត្វស្វាក្តាម និងជំងឺស៊ូណូស” ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយក្រុមហ៊ុន Shin Nippon Biomedical Laboratories(SNBL)។ សិក្ខា សាលាមានគោលបំណងគឺធ្វើការសិក្សាស្រាវជ្រាវ

១.ជំងឺស៊ូណូសលើសត្វស្វាក្តាម

២.ការធ្វើជីវសុវត្ថិភាព

៣.ការបង្ការទប់ស្កាត់ ជំងឺ និង

៤.លក្ខខណ្ឌ និងបទដ្ឋានបចេ្ចកទេសសម្រាប់ការនាំចេញសត្វស្វាក្តាម ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលា ឯកឧត្តម យន្ត មិន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធី ជ្រាបពីស្ថានភាពភូមិសាស្រ្ត ការរីកចម្រើនវិស័យទេសចរណ៍ ប្រជាជន សេដ្ឋកិច្ច កសិកម្ម។

ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី បានធ្វើឲ្យខេត្តព្រះសីហនុមានការរីកចម្រើនលើគ្រប់វិស័យ ជីវិភាពរបស់ប្រជាពលរដ្ឋមានការកែប្រែ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ នេះគឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ហើយត្រូវរក្សាឲ្យបាននូវសុខសន្តិភាពនេះ។ លោក Steven Meyer នាយកក្រុមហ៊ុន SNBL បានរាយការណ៍ជូនអង្គពិធីពីការវិវឌ្ឍរីកចម្រើន និងសមិទ្ធផលសំខាន់ៗដែលក្រុមហ៊ុនសម្រេចបានជាអាទិ៍៖ ការជ្រើសរើសពូជនិងការបង្កាត់ ការការចិញ្ចឹម ការការពារជំងឺឆ្លង ការងារស្រាវជ្រាវ កម្មសិក្សារបស់និស្សិត និងមន្រ្តីជំនាញ ការផ្លាស់ប្តូរបទពិសោធន៍ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបំពេញបែបបទនាំចេញតាមគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

លោកបានបញ្ជាក់បន្ថែមថាជាច្រើនឆ្នាំកន្លងមកសត្វស្វាក្តាម ត្រូវបាននាំចេញពីប្រទេសកម្ពុជាយកទៅចិញ្ចឹមនិងបង្កាត់ពូជនៅប្រទេសជិតខាង ពិសេសប្រទេសចិន រួចធ្វើការនាំចេញទៅកាន់ប្រទេសទី៣ ដែលធ្វើឲ្យប្រទេសកម្ពុជាបាត់បងចំណូល ពិសេសបាត់បង់អត្តសញ្ញាណនិងប្រភពដើមរបស់ស្វាក្តាម។ បច្ចុប្បន្ននិងអនាគត ក្រុមហ៊ុនបានទទួលគោលការណ៍នាំចេញទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី កូរ៉េនិងចិន។ល។ ក្នុងបំណងធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តឪសថមនុស្សនិងសត្វ។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងក្រុមហ៊ុនSNBL ដែល សហការគ្នាលើការស្រាវជ្រាវ បណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍ ការធ្វើរោគវិនិច្ឆ័យជំងឺសត្វនៅមន្ទីរពិសោធន៍ទាំងក្នុងនិងក្រៅប្រទេសតាំងពីឆ្នាំ ២០១០ រហូតមកទល់ពេលបច្ចប្បន្ន ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុនបានជួយសហការនិងឧបត្ថម្ភការរៀបចំសិក្ខាសាលាលើកទី០៧នេះ ហើយដែលបានអញ្ជើញមន្រ្តីជំនាញចូលរួមមកពីរាជធានី-ខេត្តទាំង២៥ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប សាលាជាតិកសិកម្មកំពង់ចាម រដ្ឋបាលព្រៃឈើ សួនសត្វភ្នំតាម៉ៅ មន្រ្តីសមត្ថកិច្ចគ្រប់គ្រងសាយតេស្តកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់សរុបប្រមាណជា២០០ នាក់។ ក្រោយពេលបានស្តាប់នូវរបាយការណ៍របស់ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឯកឧត្តមកត់សម្គាល់ឃើញថា SNBL ជាក្រុមហ៊ុនស្រាវជ្រាវមួយដែលមានកិច្ចសន្យាជាអន្តរជាតិ (International contract research organization=CRO) ដើម្បីផ្តល់សេវាកម្មបង្កាត់ពូជសត្វស្វាក្តាមសម្រាប់មន្ទីរពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនិងឱសថដែលកំពុងវិនិយោគនៅកម្ពុជា សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសចិន។ បច្ចុប្បន្ននេះ SNBL ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម និងរដ្ឋបាលព្រៃឈើ បាននិងកំពុងសហការ ចែករំលែកបទពិសោធន៍ ចំណេះដឹងពាក់ព័ន្ធផលិតកម្ម សុខភាព ជំងឺស៊ូណូស ការបង្ការទប់ស្កាត់ជំងឺ និងការស្រាវជ្រាវវិទ្យាសាស្រ្ត និងអភិរក្សពូជសត្វស្វាក្តាម។

បច្ចុប្បន្នសត្វស្វាក្តាមបាននាំចេញទៅកាន់មន្ទីរពិសោធន៏នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលត្រូវឆ្លងតាមរយៈការត្រួតពិនិត្យ ធ្វើតេស្តវិភាគស្របតាមល័ក្ខខ័ណ្ឌតម្រូវនៃការនាំចូលផ្នែកសុខភាព បទដ្ឋានចិញ្ចឹម ការផ្តល់ចំណី និងមិនមែនជាសត្វដែលដកចេញផ្ទាល់ពីព្រៃនោះឡើយ។ ដើម្បីជាធាតុចូលសម្រាប់អង្គសិក្ខាសាលាឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនសិក្ខាកាមថា អនុលោមតាមប្រកាសលេខ ០២០ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះសត្វព្រៃបានបង្ហាញថា សត្វស្វាក្តាម (Scientific Name: Macaca fascicularis) ជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយបង្គួរ វាជាប្រភេទសត្វមិនខ្លាចទឹក និងរស់នៅជាហ្វូងធំរហូតដល់ទៅ ១០០ក្បាល។ ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន កោះសូម៉ាត្រា។ល។ លទ្ធផលស្រាវជ្រាវរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០០៩ បានបង្ហាញថា ដង់ស៊ីតេស្វាក្តាម ជាមធ្យមមាន៣០ក្បាល/Km2 ហើយវាចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម។ ចាប់តាំងពីឆ្នាំ ២០០៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាត ឱ្យមានការបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាមសម្រាប់ធ្វើការនាំចេញ បច្ចុប្បន្ននេះមានកសិដ្ឋានចំនួន៧។ ដើម្បីបង្ការ និងការពារការបាត់បង់ស្វាក្តាមដែលរស់នៅក្នុងព្រៃធម្មជាតិ នៅឆ្នាំ២០១០ ក្រសួងបានបញ្ឈប់ការប្រមូលទិញ ឬនាំចូលស្វាក្តាមមកក្នុងកសិដ្ឋានពីព្រៃធម្មជាតិក្នុងរយៈ៨ឆ្នាំ (២០១០-២០១៨)។ ម្យ៉ាងទៀត ដើម្បីទុកឱ្យសត្វស្វាក្តាមទាំងនោះមានឱកាសបង្កាត់ពូជតាមបែបធម្មជាតិនិងមានកំណើនឡើងវិញ ក្រសួងក៏បានជំរុញឱ្យកសិដ្ឋាននីមួយៗពិនិត្យ ជ្រើសរើសមេ-បាពូជដែលមានស្រាប់នៅក្នុងកសិដ្ឋានសម្រាប់ធ្វើការបង្កាត់ពូជយកកូនជំនាន់ទី២ដើម្បីធ្វើការនាំចេញ។ បច្ចុប្បន្ន ចំនួនស្វាក្តាមក្នុងកសិដ្ឋានមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែការនាំចេញទៅក្រៅប្រទេសមានការធ្លាក់ចុះព្រោះតម្រូវការទីផ្សារមានតិចតួច។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៧ សត្វស្វាក្តាមនៅតាមបណ្តាកសិដ្ឋានទាំងអស់មានចំនួនសរុប៥៤ ៥០០ក្បាល ក្នុងនោះកូនកើតក្នុងរយៈពេល៩ខែឆ្នាំ២០១៧ មានចំនួន៨១៥៤ក្បាល។ ពីឆ្នាំ២០១០ ដល់ ២០១៧ ក្រុមហ៊ុនបាននាំចេញសត្វស្វាក្តាមទៅក្រៅប្រទេសដូចជា៖ ជប៉ុន ចិន សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ និងសឹង្ហបុរីចំនួន ៤០៤២០ក្បាល។ សូមជម្រាបជូនផងដែរថា ការនាំចេញស្វាក្តាមទៅក្រៅប្រទេស គឺនាំចេញកូនស្វាក្តាមជំទង់ដែលបង្កាត់មិនមែនមេៗស្វានោះទេ សម្រាប់ធ្វើការស្រាវជ្រាវនិងពិសោធន៍ធ្វើថ្នាំ ហើយការនាំចេញក្នុងមួយឆ្នាំចំនួនជាមធ្យមពី៣០០០-៥០០០ក្បាល។

ជាការលើកទឹកចិត្តដល់សមាជិក សមាជិកាត្រូវពិភាក្សានិងផ្លាស់ប្តូរយោបល់ដើម្បីប្រមូលធាតុចូលក្នុងការអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបានផ្តល់ជាគំនិតខ្លះៗសម្រាប់ជាមូលដ្ឋានក្នុងការពិចារណាអនុវត្តបន្តដូចតទៅ៖

ទី១.បន្តលើកកម្ពស់ផលិតកម្មសត្វនិងសុខភាពសត្វតាមរយៈការបង្កើនការពិសោធន៍ស្រាវជ្រាវ ការកែលម្អពូជ ការផ្សព្វផ្សាយ បច្ចេកទេស បង្ការទប់ស្កាត់ជំងឺឆ្លងសត្វ និងជំងឺសូណូស៊ីស ធានាការផ្គត់ផ្គង់សត្វ ប្រកបដោយអនាម័យ សុវត្ថិភាព។ រៀប ចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងពង្រឹងការត្រួតពិនិត្យអនាម័យសត្វនិង ផលិតផលសត្វ ចំណីសត្វនិងបសុឱសថ ពិសេសត្រូវចូលរួមរឹតបន្តឹងឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការសហការទប់ ស្កាត់ចលនាសត្វ និងផលិតផលសត្វខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសបណ្តាខេត្តនៅជាប់ព្រំដែន។

លើស ពីនេះទៀត ត្រូវពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ ឯកជននិងអ្នកចិញ្ចឹមសត្វព្រមទាំងបង្កើតបរិយាកាសវិនិយោគលើឧស្សា-ហកម្មចិញ្ចឹមសត្វ យកចិត្តទុកដាក់ជួយជំរុញផ្តល់សេវាគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគលើការចិញ្ចឹមសត្វគ្រប់កម្រិតឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី២.ត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាពឡើងវិញអំពីផែនការសកម្មភាពប្រយុទ្ធប្រឆាំងជំងឺស៊ូណូសនៅកម្ពុជា តាមរយៈការចុះអង្កេតតាមដានជំងឺនៅតំបន់ដែលមានហានិភ័យផ្ទុះជំងឺ និងចលនាសត្វចេញចូលញឹកញាប់។ ទន្ទឹមនឹងនេះក៏ត្រូវចាត់វិធានការបសុព្យាបាលម៉ឺងម៉ាត់ ដូចជាការចុះអប់រំណែនាំដល់អ្នកពាក់ព័ន្ធ យុទ្ធនាការចាក់ថ្នាំការពារ អនុវត្តវិធានការជីវសុវត្ថិភាព ការរាយការណ៍អំពីស្ថានភាពជំងឺសត្វទាន់ពេលវេលា និងឆ្លើយតបរហ័ស។ ទី៣. រដ្ឋបាលព្រៃឈើ ត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីជំរុញដល់កសិដ្ឋានឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវល័ក្ខខ័ណ្ឌបច្ចេកទេសក្នុងការត្រួតពិនិត្យអនាម័យសត្វដើម្បីនាំចេញទៅក្រៅប្រទេស។ពង្រឹងការអនុវត្តច្បាប់ ដើម្បីហាមឃាត់និងទប់ស្កាត់ការប្រមូលទាក់ចាប់ស្វាក្តាមពីព្រៃធម្មជាតិ និងជំរុញឱ្យកសិដ្ឋានចិញ្ចឹមបង្កាត់ពូជសត្វស្វាក្តាមដែលបានចុះបញ្ជីទាំង៧ឱ្យអនុវត្តនូវវិធានការសមស្រប សម្រាប់ការគ្រប់គ្រងកសិដ្ឋាននូវសកម្មភាពប្រតិបត្តិការចិញ្ចឹមថែបំប៉ន និងបង្កាត់ពូជឱ្យបានល្អប្រសើរ។

Other News
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 130

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 130

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 134

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី«ការគ្រប់​គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ដល់មន្រ្តីកសិកម្មឃុំខេត្តស្វាយរៀង»

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជា​​អធិបតីភាព​ក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 143

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាព​បើក​សិក្ខា​សាលា ស្តីពី«កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 139

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 140

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ»

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុង​ពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 140

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ៕
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 149

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង។ បច្ចុប្បន្ន ឧបករណ៍នេះបានចាប់ដំណើរការផលិតទឹកស្អាតប្រកបដោយគុណភាពល្អ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 337

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 335

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 334

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 325

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារបន្តនាំយកនូវអំណោយចែកជូនបងប្អូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន...