ដំណើរទស្សនកិច្ចរោងចក្រផលិតដំណាប់ស្វាយចំណិត

ចេញ​ផ្សាយ​ ៥ តុលា ២០១៩ 27831

នារសៀលថ្ងៃសុក្រ​ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩  ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយអង្គភាពក្រោមឧវាទក្រសួង បានទស្សនកិច្ចរោងចក្រផលិតដំណាប់ស្វាយចំណិត ទី១ របស់ក្រុមហ៊ុន គ្រីន លិឌ័រ (Green Leader) ស្ថិតនៅភូមិ ពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល មានផ្ទៃដីជិត១០ ០០០ ម៉ែត្រក្រឡា ដែលមានសមត្ថភាពផលិតប្រមាណជា ២ ០០០តោន/១ឆ្នាំ និងមានគោលដៅនាំចេញទៅទីផ្សារប្រទេសចិន។

តាមការផ្តល់ព័ត៌មានដោយលោក Michael Tse ជា CEO & Executive Director របស់ក្រុមហ៊ុន គ្រីន លិឌ័រ(Green Leader) បានឧ្យដឹងថា រោងចក្របានដាក់ឧ្យដំណើរការកាលពីខែមករា ឆ្នាំ២០១៨ ព្រមទាំងបានផ្តល់ការងារដល់កម្មករក្នុងស្រុកចំនួនជាង៥០០នាក់ផងដែរ ដោយបម្រើការងារចែកចេញជា៣ វេន។ ក្រុមហ៊ុនបានបណ្តុះបណ្តាលមុខជំនាញផ្សេងៗទាក់ទងទៅនឹងមុខជំនាញដែលជាតម្រូវការរបស់ ក្រុមហ៊ុនជូនដល់កម្មករផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយកសិករដាំស្វាយ ដើម្បីប្រមូលទិញផ្លែស្វាយស្រស់លេខ២ ផ្គត់ផ្គង់រោងចក្រកែច្នៃទៅជាដំណាប់ស្វាយចំណិតស្ងួត និងបាននាំចេញបានប្រមាណជាង៥០០ តោន ទៅទីផ្សារប្រទេសចិន។

បន្ថែមពីនេះទៀតលោក Michael Tse បានឱ្យដឹងទៀតថា រោងចក្រទី២បាននិងកំពុងដំណើរការផងដែរស្ថិតនៅភូមិដំបងវិញ ឃុំត្រពាំជោរ ស្រុកឧរាល់ ខេត្តកំពង់ស្ពី មានផ្ទៃដីជិត១៥ ០០០ម៉ែត្រក្រឡា ដែលមានសមត្ថភាពផលិតចប្រមាណជា២ ០០០តោន/១ឆ្នាំ។ ទន្ទឹមនឹងនេះផងដែរ សម្រាប់រយៈពេលខ្លីខាងមុខក្រុមហ៊ុននឹងបន្តស្វែងរកទីតាំងដែលមានសក្តានុពលដំណាំស្វាយ ដើម្បីសាងសង់រោងចក្របន្ថែមក្នុងគោលបំណងផលិតដំណាប់ស្វាយចំណិតស្ងួតឱ្យបានប្រមាណជាង ១០ ០០០តោន/១ឆ្នាំ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិនផងដែរ។ ដូច្នេះក្រុមហ៊ុន គ្រោងនឹងសាងសង់រោងចក្រទី៣ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំក្នុងឆ្នាំ២០២០ ដែលមានសមត្ថភាពផលិតប្រមាណជា៥ ០០០តោន/១ឆ្នាំ។

សម្រាប់រយៈពេលវែង ក្រុមហ៊ុន មានផែនការបង្កើតរោងចក្រកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម (value added) សម្រាប់ផលិតផលផ្លែស្វាយ ដូចជា ភេសជ្ជៈទឹកស្វាយ (mango juice) និងស្វាយសុទ្ធ (mango puree) ដើម្បីបំពេញតម្រូវការឧស្សាហកម្មដុតនំ(baking industry) របស់ប្រទេសចិនផងដែរ។ សូមជម្រាបជូនផងដែរថា ផ្លែស្វាយស្រស់ ៧តោន អាចផលិតដំណាប់ស្វាយចំណិតបាន១ តោន។

ក្នុងឱកាសនោះដែរ ឯកឧត្តម នុត ច័ន្ទសុខា បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន គ្រីន លិនឌ័រ ( Green Leader) ដែលបានបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុនមានយុទ្ធសាស្រ្ត និងផែនការច្បាស់លាស់ក្នុងការវិនិយោគលើវិស័យកសិកម្ម គឺស្របតាមគោលនយោបាយផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករដាំស្វាយក្នុងស្រុក និងកម្មករបម្រើការងារក្នុងរោងចក្រ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម សំណូមពរដល់ក្រុមហ៊ុនឱ្យមានការទំនាក់ទំនង ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាក់ទងនឹងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយកសិករដាំស្វាយ ក៏ដូចជា ព័ត៌មានស្វែងរកទីតាំងដែលមានសក្តានុពលដំណាំស្វាយ ដើម្បីសាងសង់រោងចក្របន្ថែមទៀតផងដែរ។

 

Other News
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 356

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 344

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 369

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 355

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 375

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 379

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 378

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 390

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 605

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 634

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 628

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...