Other News
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល នៃនាយកដ្ឋានបរិវត្តកម្មឌីជីថល បានចុះបង្រៀនដល់មន្រ្តីមន្ទីរ កសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អំពីមេរៀនឌីជីថលចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
ការបណ្តុះបណ្តាលនេះត្រូវបានផ្តោតសំខាន់ទៅលើ ១.ការបង្កើត ប្រើប្រាស់ និងគ្រប់គ្រង google account ២.ការប្រើប្រាស់ Google Drive ទាំងនៅលើកុំព្យូទ័រ ទូរសព្ទ និងថេប្លេត សម្រាប់រក្សានិងចែករំលែកឯកសារផ្សេង និង ៣. ការស្វែងយល់អំពីការប្រើAIទៅតាមភាពចាំបាច់សម្រាប់ការងារប្រចាំថ្ងៃរបស់ខ្លួន៕