វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅសហភាពអឺរ៉ុប នៅសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៥ 2473

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង ឈុនហ៊ី និងលោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅសហភាពអឺរ៉ុប នៅក្នុងសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ ដែលគាំទ្រដោយគម្រោង CAPRED និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មន្ត្រីកសិកម្មឃុំ និងសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៤០រូប។ 

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងក្នុងការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅសហភាពអឺរ៉ុប និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យប្រកបដោយសុវត្ថិភាព។ 

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមក៏បានទទួលចំណេះដឹងអំពីការគ្រប់គ្រងសមាសភាពចង្រៃចម្បងៗដូចជាជំងឺប្លាស ជំងឺរលាកស្រទបស្លឹក ជំងឺអុចត្នោត មមាចត្នោត ដង្កូវមូលស្លឹក ដង្កូវស៊ីរូងដើម ទ្រីប ខ្យងមាស និងស្មៅចង្រៃ ដោយការអនុវត្តបទដ្ឋានបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងកម្រិតសំណល់ថ្នាំកសិកម្ម (MRL) ស្របតាមបទបញ្ញត្តិថ្មីពីកម្រិតសំណល់អតិបតិមានៃថ្នាំកសិកម្មនៅក្នុងផលិតផលអង្ករដែលជាបទបញ្ញត្តិ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់សហភាពអឺរ៉ុប។

Other News
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 336

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 351

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 418

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 419

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 415

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 487

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 485

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 489

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 456

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 500

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 484

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...