Other News
នៅកម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស មានចំនួនចាប់ពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាលក្នុង១ថ្ងៃ។ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងទទួលបានផលចំណេញ ការចិញ្ចឹមមាន់ ទាំងការចិញ្ចឹមតាមបែបពាណិជ្ជកម្ម និងការចិញ្ចឹមជាលក្ខណៈគ្រួសារ ទាមទារឲ្យមានការរៀបចំផែនការច្បាស់លាស់ ធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់មានសមាមាត្រទៅនឹងតម្រូវការទីផ្សារ។ ការកែច្នៃសាច់មាន់ក្នុងស្រុកទៅជាផលិតផលអាហារ និងចំណីសត្វជាដើម ក៏ជាការងារសំខាន់ ដែលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ កំពុងជំរុញបន្ថែមផងដែរ ដើម្បីជំរុញឲ្យវិស័យនេះរីកចម្រើន និងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត៕