ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ម៉ា អៃហ្គូ (H.E Ma Aiguo) អនុរដ្ឋមន្រ្តីកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ១២ តុលា ២០១៨ 3754

ក្រោយពីបានចូលរួមកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីរួចមក នៅរសៀលថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ម៉ា អៃហ្គូ (H.E Ma Aiguo) អនុរដ្ឋមន្រ្តីកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន។

មានមតិនៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងជាដៃគូមួយដ៏ល្អក្នងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពជាដើម ដែលមិត្តចិនបានផ្តល់ការគាំទ្រ។ ជាមួយគ្នានេះ មិត្តចិត្តក៏បានចូលរួមចំណែកក្នុងគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍន័វិស័យកសិកម្មនៅកម្ពុជាផងដែរ ក្នុងនោះវិស័យឯកជនមួយចំនួនក៏បាន និងកំពុងបោះទុនវិនិយោគលើការដាំដុះក៏ដូចជាការកែច្នៃផលិតផលកសិកម្មនៅកម្ពុជាផងដែរ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវសំណើមួយចំនួនដល់ភាគីចិន ក្នុងការជួយគាំទ្រដល់ការផលិតពូជស្រូវហាយប្រីដ ដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវនៅកម្ពុជា ព្រមទាំងស្នើឲ្យភាគីពិនិត្យពិចារណាក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធីក្នុងការដាំដុះដែលលក្ខណៈឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីកម្ពុជាអាចធ្វើការនាំចេញដំណាំហូបផ្លែមួយចំនួនទៅកាន់ទីផ្សារចិន ដូចជា ស្វាយ និងស្រកានាគជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីចិនគាំទ្រដល់អនុវិស័យជលផលនៅកម្ពុជា ជាពិសេសការធ្វើវារីវប្បកម្មទឹកសាបដែលមានលក្ខណៈទំនើបសម្រាប់ជំរុញការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ភាគីចិនផ្តល់ការគាំទ្រនូវឧបករណ៍វិភាគគុណភាពសាច់សត្វ និងសុខភាពសត្វដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីកម្ពុជាអាចមានលទ្ធផលក្នុងការពង្រឹងផ្នែកសុវត្ថិភាពចំណីអាហារ។ បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បាននឹងកំពុងដំណើរសិក្សាផែនការទំនើបកម្មកសិកម្មនៅកម្ពុជាជាមួយក្រសួងកសិកម្មនិងកិច្ចការជនបទចិន ហើយសង្ឃឹមថា តាមរយៈជំនួបនេះ ឯកឧត្តម ម៉ា អៃហ្គូ នឹងជួយជំរុញការអនុវត្តគម្រោងនេះបន្តដំណើរការបានឆាប់រហ័ស។

ជាការឆ្លើយតប ឯកឧត្តម ម៉ា អៃហ្គូ បានមានប្រសាសថាក្រសួងកសិកម្ម និងកិច្ចការជនបទចិននឹងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន័កសិកម្មចិន ក្នុងការគាំទ្រដល់ការផលិតពូជប្រភេទហាយប្រីដដល់កម្ពុជា ព្រោះបច្ចុប្បន្នវិទ្យាស្ថានបានផលិតនូវប្រភេទពូជហាយប្រីដ ជាច្រើនដែលមានភាពសមស្របក្នុងការដាំដុះនៅកម្ពុជា។ ឯកឧត្តមក៏បានគាំទ្រដល់ការចែករំលែកនូវបទពិសោធន៍ដល់កម្ពុជាពាក់ព័ន្ធការគ្រប់គ្រងសុខភាពសត្វ និងអនាម័យសត្វ តាមរយៈការគាំទ្រផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្រ្តី។ ហើយឯកឧត្តម ក៏បានសន្យាថានឹងជំរុញដល់អ្នកវិនិយោគទុនចិន ឲ្យមកធ្វើការបោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត ហើយភាគីចិនក៏សូមស្វាគមន៍នូវផលិតផលកសិកម្មកម្ពុជាដែលមានបំណងនាំមកប្រទេសចិនផងដែរ។ ចំពោះដំណើរការនៃការរៀបចំផែនការទំនើបកម្មកសិកម្មនៅកម្ពុជា ឯកឧត្តម នឹងជួយជំរុញឲ្យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បន្តពន្លឿននៃការអនុវត្ត និងតាមដានជាប្រចាំនូវវឌ្ឍនៈភាពនៃការអនុវត្តគម្រោងនេះ។

Other News
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 275

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 269

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 351

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 585

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 600

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 605

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 629

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 710

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 772

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1185

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1197

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1402

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...