Other News
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សប្បុរសជននៅបុរីអ័រគីដេ២ និងក្រុមហ៊ុន Unidry Cambodia តាមរយៈ លោកស្រី ប្រុស ចាន់ធឿន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកអំណោយសប្បុរសធម៌ ដែលរួមមានអាវរងា១២០០ អាវ ខោទឹកនោមUnidry ១២០០០ ខោ នំព្រិល ២៤០០យួរ និងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនគ្រួសារភៀសសឹកចំនួន ១២០០ គ្រួសារនៅមណ្ឌលសុវត្ថិភាពស្រុកអូរជ្រៅ។
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់សប្បុរសជននៅបុរីអ័រគីដេ២ សប្បុរសជននានា និងក្រុមហ៊ុន Unidry Cambodia ជួយគ្នាក្នុងគ្រាដ៏លំបាកនេះ៕