ឯកឧត្តមរដ្ឋមន្រ្តីបានដឹក នាំកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ២៨ សីហា ២០១៩ 4372

នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីបានដឹក នាំកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្រុកតំបែរ នៅខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បន្ទាប់ពីលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស អានសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក តំបែរខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះ សំណាលជាមួយសមាជិក សមាជិកា និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានតាមបណ្តាស្រុក ក្នុងខេត្តទាំងពីរកន្លងមក ដោយបាន៖

 ចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នៅស្ទើគ្រប់ការដ្ឋាននៃនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល

 ការចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងបានចំណាយធនធានថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាជននៅមូលដ្ឋានដែលបានជួបប្រទះការលំបាក ទាំងលើផ្នែកសង្គមកិច្ច សេវាតម្រូវការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយ និងការអភិវឌ្ឍ កន្លងមក។

ទន្ទឹមនឹងនេះ ក្នុងគោលបំណងធានាឲ្យក្រុមការងារទទួលបានភាពងាយស្រួលក្នុងការធ្វើសកម្មភាពទទួលបានលទ្ធផលល្អប្រសើរថែមទៀត ឯកឧត្តមបានស្នើឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់បន្ថែមទៅលើ៖

1) ការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

2) ការរៀបចំធ្វើវេទិកា អាចធ្វើឡើងទៅតាមលទ្ធភាពរបស់ក្រុមការងារ ដែលអាចបំបែកជាក្រុមការងារតូចៗ តាមទីប្រជុំជន ទៅតាមសហគមន៍នានាដែលមានជាក់ស្តែង ដូចជាសហគមន៍ក្រីក្រ សហគមន៍មិនទាន់រៀបរយ អាជីវករ កម្មករ តំបន់ផ្ទះជួលរបស់កម្មករនិយោជិក គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមាកំព្រា ។ល។

3) ក្រុមការងារត្រូវជ្រើសរើសយកពេលវេលាសមស្របដែលមិនឲ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋ 

4) ក្នុងការបំពេញភារកិច្ចនៅមូលដ្ឋាន ក្រុមការងារនិមួយៗត្រូវលើកកំពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់ថ្នាក់ក្រោមជាតិក្នុងការបន្តលើកកម្ពស់៖

 ការតាមដានស្តាប់នូវកង្វល់របស់ប្រជាជន

 ការផ្តល់សេវាតម្រូវការ សាធារណៈ

 ការអភិវឌ្ឍនៅមូលដ្ឋាន

 ការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន

 ចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានពីក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ

 ការដោះស្រាយនូវរាល់សំណូមពរត្រូវផ្នែកលើច្បាប់ និងលិខិតបទដ្ឋាគតិយុតនានា 

5) ក្នុងការអនុវត្តការងារត្រូវបង្កើនភាពជាម្ចាស់ក្នុងការដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗ ធ្វើឲ្យប្រជាជនអស់ជំនឿមកលើក្រុមការងារ

6) ក្រុមការងារត្រូវខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងស្មារតីមុតស្រួច និងស្រុះដៃគ្នា ជៀសវៀង ការធុញទ្រាន់ពីសំណាក់ប្រជាជន ក្នុងការចូលរួមពីគ្រោះយោបល់ និងដោះស្រាយបញ្ហានានាជាមួយយើង 

7) ក្នុងការអនុវត្តការងារក្រុមការងារ ពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាបននានាឡើយ 

8) ក្រុមការងារក៏ពុំមានតួនាទីចាត់ចែង កិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ 

9) ក្រុមការងារមានតួនាទីដឹកនាំជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឲ្យលើកម្ពស់បំពេញការងារ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់

10) ក្រុមការងារត្រូវខិតខំកៀគរធនធានពីប្រភពនានា ដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន ។

11) ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់តាមវិស័យនានាក៏ដូចជាផ្តល់ជូននូវបច្ចុប្បន្នភាពទាក់ទងទៅនឹងសេដ្ឋកិច្ចពិភពលោក សភាពការណ៍នានាដែលបានកើតឡើងនៅលើសកលលោក និងនៅក្នុងប្រទេស ជាពិសេសការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទិសដៅរបស់ប្រមុខនៃរាជរដ្ឋាភិបាល 

12) ក្នុងករណីមានបញ្ហាប្រឈម ដែលមិនអាចដោះស្រាយបាន ក្រុមការងារត្រូវជំរុញឲ្យក្រសួង ស្ថាបនពាក់ព័ន្ធដើម្បីជួយ ពិនិត្យនិងដោះស្រាយ ជាពិសេសប្រមុខរាជរដ្ឋាភិបាល 

13) ក្រុមការងារថ្នាក់ស្រុកត្រូវរៀបចំប្រជុំបូកសរុប ក្នុងរយៈពេលបីខែម្តង 

14) ដើម្បីទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយ លោកអភិបាល នៃគណៈអភិបាលស្រុក ត្រូវរៀបចំក្រុមការងារធ្វើការបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់ទិសដៅ និងវិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

Other News
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 191

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 177

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 185

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 193

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 204

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 222

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 205

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 211

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 574

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 615

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 607

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...