ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចូលរួមចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុគ្រោងទី៣ ក្នុងវិសាលភាពទំនប់៣០កញ្ញា សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១ ឧសភា ២០២៥ 2679

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF បានអញ្ជើញដឹកនាំក្រុមការងារចូលរួមការចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៣ ក្នុងវិសាលភាពទំបន់៣០កញ្ញា សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តកំពង់ធំ។ 
បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក នៃក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួមពីក្រុមការងារធនាគារពិភពលោក ក៏ដូចជាក្រុមការងារអនុវត្ដគម្រោងនៃក្រសួងទាំង២ផងដែរ។ 
នាឱកាសនេះ ក្រុមការងារបានជួបប្រជុំពិភាក្សាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដើម្បីសិក្សាសក្តានុពលនៃវិស័យទាំង២ ដែលអាចប្រើជាមូលដ្ឋានក្នុងការកំណត់សកម្មភាពគន្លឹះសម្រាប់គាំទ្រដោយគម្រោង។ ចំពោះវិស័យកសិកម្មក្នុងវិសាលភាពនៃគម្រោងមានចំណុចខ្លាំងដូចជា សហគមន៍កសិកម្មកំពុងដំណើរការលើមុខរបរផលិតពូជស្រូវ ក្នុងនោះដែរធ្វើការផលិតបន្លែសម្រាប់ផ្គត់ផ្គង់ដល់សាលាគាំទ្រដល់គម្រោងស្បៀងអាហារតាមសាលារៀន និងកំពុងពង្រីងផលិតកម្មបន្លែបន្ថែម ដោយទិញដីសម្រាប់សាងសង់ផ្ទះសំណាញ់បន្ថែមសំដៅបង្កើនការផ្គត់ផ្គង់ដល់តម្រូវការក្នុងមូលដ្ឋាន។ 


បើតាមឯកឧត្តមរដ្ឋលេខាធិការ ប្រជាកសិករជួបប្រទះកង្វះទឹកនៅរដូវប្រាំង ដែលបណ្តាលឱ្យដំណាំស្រូវខូចខាត និងផលថយចុះ ក៏ដូចជាកង្វះទឹកស្រោចស្រពដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ហើយយន្តការសម្រាប់ចែកចាយទឹកក្នុងតំបន់ពុំទាន់សមស្របនៅឡើយ។ ជាដំណោះស្រាយចំពោះមុខ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម បានស្នើសុំការស្តារបឹង  និងជីកអណ្តូងដែលអាចបង្កើនសមត្ថភាពស្តុកទឹកសម្រាប់បម្រើដល់ការដាំដុះ ស្របពេលដែលគម្រោងកំពុងដំណើរសាងសង់ និងស្តារទំបន់៣០កញ្ញានេះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះជួបពិភាក្សាជាមួយប្រជាកសិករ និងសហគមន៍កសិកម្មដែលស្ថិតក្នុងវិសាលភាពទំនប់៣០កញ្ញា ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងលើការប្រើប្រាស់ និងការប្រកបរបរកសិកម្មនៅក្នុងតំបន់នោះផងដែរ។  ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីការប្ដេជ្ញាចិត្តអនុវត្តសកម្មភាពដោយបង្កើតកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងជំនាញទាំង២ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការផ្គត់ផ្គង់ទឹក និងផ្ដល់បច្ចេកទេសកសិកម្មព្រមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅគម្រោង។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិកា បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធជួយសម្របសម្រួលដល់ការចុះសិក្សានិងវាយតម្លៃលម្អិតបន្ថែមទៀត ដើម្បីឱ្យការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់គាំទ្រក្នុងអនុគម្រោងទី៣នេះ កាន់តែល្អប្រសើរ៕

Other News
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 107

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 102

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 101

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 107

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 120

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 131

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 121

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 129

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 570

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 605

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 581

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...