នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាពីការត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។
កិច្ចប្រជុំអន្តរក្រសួង ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
សូមជម្រាបថា ពិធីបុណ្យមាឃបូជា ដែលធ្វើឡើងនាពេលខាងមុខ នឹងធ្វើនៅទីតាំងព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង) ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕