ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ariel Cayana អនុរដ្ឋមន្ត្រីនៃក្រសួងកសិកម្មហ្វីលីពីន

ចេញ​ផ្សាយ​ ២១ មករា ២០១៩ 3516


នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ariel Cayana អនុរដ្ឋមន្ត្រីនៃក្រសួងកសិកម្មហ្វីលីពីន ក្នុងគោលបំណងជំរុញបន្ថែមនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីីិពីន ដែលភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៥។
មានមតិស្វាគមន៍ ឯកឧត្តម Segfredo R. Serrano តំណាងឯកឧត្តមរដ្ឋមន្ត្រី Emmanual Pinol សុំទោសដល់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលឯកឧត្តមមិនបានទទួលជួបនាថ្ងៃនេះ ដោយលោកត្រូវបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន និងសាទរនូវរាល់លទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចនេះ។ ដោយឡែក ចំពោះវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យកសិកម្ម ជាពិសេសអនុវិស័យស្រូវ និងការនាំចេញអង្ករប៉ុន្មានឆ្នាំកន្លងមកនេះ គឺពិតជាគួរឲ្យស្ងើចសរសើរ និងសូមវាយតម្លៃខ្ពស់ផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម ហ្វីលីពីន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា បាននិងកំពុងអនុវត្តទៅជាបន្តបន្ទាប់ ហើយសង្ឃឹមនិងជឿជាក់ថា កិច្ចសហការទ្វេភាគីនេះនឹងអាចឈានទៅមុខមួយកម្រិតទៀត ដោយក្រសួងកសិកម្ម ហ្វីលីពីននឹងប្រឹងអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ ជាប្រយោជន៍ដល់វិស័យកសិកម្មនៃប្រទេសទាំងពីរ។
 
នាឱកាសនេះផងដែរ តាងនាមឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានអគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានអនុញ្ញាតឲ្យក្រសួងកសិកម្ម ហ្វីលីពីនធ្វើកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ជូនឯកឧត្តម Serrano ថា ដើម្បីឆ្លើយតបទៅនឹងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូប្បនីកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងធ្វើកំណែទម្រង់ តាមរយៈការជំរុញយន្តការទំនើបកម្មកសិកម្ម និងយន្តូបនីយកម្មកសិកម្ម ដែលទាមទារឲ្យក្រសួងបង្កើនសមត្ថភាព បន្តផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងនិងពង្រីកចំណងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងដៃគូអភិវឌ្ឍន៍នានា ស្តែងចេញពីទស្សនៈកិច្ចផ្លូវការនេះហើយ ដែលផ្តោតជាសំខាន់លើការដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការនៃយុទ្ធសាស្រ្តពូជដំណាំ ដើម្បីស្រាវជ្រាវនិងផលិតពូជស្របតាមតម្រូវចិត្តនិងតម្រូវការទាំងទីផ្សារក្នុងស្រុក និងពិភពលោក រួមជាមួយការបន្តជំរុញថែមទៀតក្នុងការសាកល្បងនិងប្រើប្រាស់ប្រព័ន្ធ Remote Sensing តាមផ្កាយរណប SAR ដើម្បីពិនិត្យក៏ដូចជាតាមដាននូវស្ថានភាពនៃការងារបង្កបង្កើនផល គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងកំណត់តំបន់ដាំដុះ។
 
សូមបញ្ជាក់អំពីប្រធានបទដែលភាគីទាំងពីរបានលើកមកពិភាក្សារួមមាន:
ទី១. បន្តជំរុញការអនុវត្តខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នា
ទី២. ផ្តល់កិច្ចសហការក្នងការសាកល្បង និងប្រើប្រាស់ប្រព័ន្ធ Remote Sensing
ទី៣. ការផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពអាហារ
ទី៤. ការលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍កសិកម្ម ស្តីពីសុខភាពសត្វ និងដំណាំ ជាពិសេសការវិភាគសំណល់ថ្នាំកសិកម្ម។

Other News
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 49

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 53

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 55

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 56

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 68

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 64

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 79

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 81

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 603

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 577

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...