ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធី ទិវាចំការបង្ហាញ ផលិតកម្ម ដំឡូងបារាំង ដែលស្ថិតនៅ ខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 4180

 

 

នាព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៧ នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី មានរៀបចំទិវាចំការបង្ហាញ ផលិតកម្ម ដំឡូងបារាំង ក្រោមអធិបតីភាព ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម KIM Weon Jin ឯកអគ្គរដ្ឋទូតនៃ សាធារណ រដ្ឋកូរ៉េ លោកជំទាវរដ្ឋលេខាធិការនិងមន្រ្តីក្រោមឱវាទក្រសួងជាច្រើនរូប។ លោក សុង ឃាង ប្រធាន មន្ទីរកសិកម្មបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីការងារបង្កបង្កើនផល និងលទ្ធផលនៃ ការអនុវត្តគម្រោងសាកពិសោធន៍ដំណាំដំឡូងបារាំងដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងសាកលវិទ្យាល័យ Dankook នៃសាធារណរដ្ឋកូរ៉េដោយមានការគាំទ្រហិរញ្ញវត្ថុពីអង្គការ KOPIA (Korea Project on International Agricultural)។ តំណាងសកលវិទ្យាធិការលោកបណ្ឌិតជាង ហុងព្រឹទ្ធបុរស មហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានបញ្ជាក់ថាគម្រោង នេះមាន រយៈពេល៣ឆ្នាំដោយកំណត់លើគោលការណ៍៣ (១) សិក្សាស្រាវជ្រាវពូជក្នុងស្រុក (២) សិក្សាស្រាវជ្រាវពូជនាំចូលដែលផ្សាំនិងក្សេត្របរិស្ថាននៃខេត្តនេះ និង(៣) ផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តដាំដំឡូងបារាំងដើម្បីកាត់បន្ថយការនាំចូល។ ភ្ជាប់ទៅនិងលទ្ធផលពិសោធន៍``លោកបានបញ្ជាក់ជូនថាពូជ២(PO3 និង PO7)អំណោយផលល្អសម្រាប់ធ្វើការដាំដុះសមស្របទៅនិងក្សេត្របរិស្ថានផ្តល់ទិន្នផល ពី១៣-១៧T/Ha។ គម្រោងបានគ្របដណ្តប់ផងដែរ លើការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ សាងសង់មន្ទីរពិសោធន៍ជាលិកាវប្បកម្ម និងមន្ទីរពិសោធន៍ សូលុយស្យុង(hydroponic) ដើម្បីអនុវត្តគម្រោង ឲ្យបានជោគជ័យ ស្របតាមគោលនយោបាយរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិតកម្មដំណាំកសិកម្ម បង្កើតមុខរបរថ្មី និងបង្កើនចំណូលគ្រួសារ។ មានមតិក្នុងអង្គពិធីនេះផងដែលឯកឧត្តម ចឹង សុចន្ថាអភិបាលរងខេត្តបានជម្រាបជូនភ្ញៀវពីស្ថានភាពភូមិសាស្រ្ត សន្តិសុខ ការងារ បង្កបង្កើនផល ។ល។ លោកសូមគាំទ្រនូវការអនុវត្តគម្រោងនេះ បំណងណែនាំមុខដំណាំថ្មី បង្កើតមុខរបរបន្ថែមដើម្បីបង្កើនប្រាក់ចំណូល។ មានប្រសាសន៍នាពេលនេះឯកឧត្តមឯកអគ្គរដ្ឋទូតសូមកោតសរសើរដល់ភាគីពាក់ព័ន្ធដែលការសហការអនុវត្តគម្រោងទទួលបានលទ្ធផល ជាផ្លែផ្កានាថ្ងៃនេះ នេះជាលទ្ធផលបឋម ដូច្នេះដើម្បីសម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុកលោកសូមឲ្យបន្តខិតខំ ស្រាវជ្រាវ ទាំងក្នុងមន្ទីរពិសោធន៍ក៏ដូចជាក្នុងស្រែបង្ហាញធ្វើយ៉ាងណានាំយកដំណាំថ្មីនេះមកកម្ពុជានា ពេលអនាគតដ៏ខ្លីខាងមុខដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។ សូមបញ្ជាក់ថា កម្ពុជាបាននាំចូលដំឡូងបារាំងជាង៥ពាន់តោនក្នុង១ឆ្នាំៗ ។ ក្នុងគោលបំណងដើម្បីកាត់បន្ថយលើការនាំចូលទាំងស្រុង ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖ ទី១.មជ្ឈមណ្ឌលស្រាវជ្រាវដំទ្បូងបារាំងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវខិតខំធ្វើការសិក្សាពិសោធន៍ស្រាវជ្រាវរកឱ្យឃើញ នូវពូជដំទ្បូងបារាំងដែលមានលក្ខណៈសមស្របបំផុតសម្រាប់លក្ខខណ្ឌប្រទេសកម្ពុជាយើង ផ្តល់ទិន្នផលខ្ពស់ គុណភាពល្អ រសជាតិឆ្ងាញ់ ត្រូវនឹងតម្រូវការទីផ្សារ ។ មជ្ឈមណ្ឌលត្រូវធ្វើការពង្រីកពូជ និងផ្គត់ផ្គង់ពូជសុទ្ធល្អ គ្មានជំងឺ ជូនដល់កសិករសម្រាប់ដាំដុះធ្វើផលិតកម្មដំទ្បូងបារាំង ។ ពូជគឺជាកត្តាសំខាន់មួយក្នុងការធ្វើផលិតកម្មដំទ្បូងបារាំង កាលណាយើងរក្សាទុកពូជដំទ្បូងដែលយើងបានដាំដុះរួចហើយ យកមកដាំនៅរដូវថ្មីជាបន្តបន្ទាប់ ពីរឬបីឆ្នាំក្រោយមក ពូជនោះអាចផ្ទុកនូវជំងឺផ្សេងៗ ដែលធ្វើអោយពិបាកថែទាំ និងមិនធន់នឹងជំងឺផ្សេងៗ ដូចនេះ ការប្រើប្រាស់ពូជថ្មី សុទ្ធគ្មានជំងឺ គឺជាការចាំបាច់ ។ ទី២. សាកលវិទ្យាល័យភូមិន្ទកសិកម្មត្រូវបន្តកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនានា ដែលមានសក្តានុពលធនធានដីសមស្រប ដើម្បីបញ្ចូលបច្ចេកទេសផលិតកម្មដំណាំដំទ្បូងបារាំងនេះ ។ ទី៣. សាកលវិទ្យាល័យត្រូវបន្តពង្រីកការសិក្សាស្រាវជ្រាវ លើការថែរក្សា ការស្តុកទុកផលដំទ្បូងបារាំងក្រោយពេលប្រមូលផល សម្រាប់បម្រើទីផ្សារនៅរដូវខ្វះខាត ជាពិសេសក្រៅពីរដូវប្រមូលផល ហើយនេះក៏ជាការបង្កើនតម្លៃមន្ថែមដល់កសិករផលិតដំទ្បូងបារាំងផងដែរ ។ និយាយជារួម មជ្ឈមណ្ឌលស្រាវជ្រាវដំទ្បូងបារាំង ត្រូវសិក្សានិងចងក្រងឯកសារផលិតកម្មដំទ្បូងបារាំងឱ្យច្បាស់លាស់ និង ត្រូវដឹងថានៅកម្ពុជា ដីកន្លែងណាខ្លះអាចដាំបាន ហើយតើត្រូវដាំទំហំប៉ុន្មានដែលសមស្របនឹងសេចក្តីត្រូវការរបស់ទីផ្សារ ហើយត្រូវជួយសម្របសម្រួលរវាងកសិករជាមួយនិងទីផ្សារយ៉ាងដូចម្តេច? ។ មានន័យថា ដើម្បីជៀសវាងបញ្ហាដែលកើតទ្បើងជាយថាហេតុក្នុងការដាំដុះមុខដំណាំថ្មីនេះ យើងត្រូវសិក្សានិងលើកផែនការឱ្យបានច្បាស់លាស់ ពេញមួយខ្សែសង្វាក់ផលិតកម្ម ពោលគឺចាប់ផ្តើមពីការដាំដុះ ប្រមូលផល ស្តុកទុក កែឆ្នៃ រហូតដល់ ទីផ្សារអ្នកបរិភោគ ។ ទី៤. នាយកដ្ឋានវិស្វកម្មកសិកម្ម ត្រូវធ្វើការសិក្សាពិសោធន៍ កែឆ្នៃ និងបង្កើតបច្ចេកទេសវិស្វកម្មគ្រឿងយន្តថ្មីៗ ដែលអាចជួយដល់កម្លាំងបងប្អូនកសិករយើង ឱ្យមានភាពងាយស្រួលដល់ការដាំដុះ ប្រមូលផល ក៏ដូចជាការបង្កើតនូវបច្ចេកទេសស្តុកទុក ឱ្យបានយូរហើយរក្សាបាននូវគុណភាពជាដើមផងដែរ ។ ទី៥. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើការផ្សព្វផ្សាយ បច្ចេកទេសដាំដុះដល់កសិករ ក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងរកគ្រប់មធ្យោបាយដើម្បីជួយដល់កសិករ ក្នុងការដោះស្រាយគ្រប់ហានីភ័យទាំងទ្បាយ ដែលកសិករជួបប្រទះ ដូចជា ការខ្វះខាតពូជ ជំងឺបំផ្លាញ បច្ចេកទេសប្រើប្រាស់ជីនិងថ្នាំកសិកម្ម ធ្វើយ៉ាងណាឱ្យត្រូវទៅតាមគោលការណ៍ធានាសុវត្ថិភាពនៃផលិតផលកសិកម្មរបស់យើង ។ ទី៦. ដោយទ្បែកបងប្អូនកសិករយើង ត្រូវមានភាពឆ្លាតវៃក្នុងការក្តាប់ឱកាសទីផ្សារកសិកម្ម ឱ្យបានជាប់ជាប្រចាំ ជាពិសេសគួរជម្រុញការដាំដុះលើមុខដំណាំណាដែលបានតម្លៃថ្លៃ ឬ មុខដំណាំនាំចូលជាដើម ។ ត្រូវមានទំនាក់ទំនងជិតស្និតជាមួយអ្នកបញ្ជាទិញ ឬ អ្នកកែឆ្នៃ ចៀសវាងការផលិតបានហើយគ្មានទីផ្សារ ឬ ច្រើនលើសពីសេចក្តីត្រូវការទៅវិញ ។ ត្រូវប្រើប្រាស់ពូជ បច្ចេកទេសដាំដុះ និង ធាតុចូលកសិកម្មផ្សេងៗដូចជាជី ថ្នាំសម្លាប់សត្វល្អិតឬពពួកផ្សិតជាដើម ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន និងពេលវេលាសមស្របតាមការណែនាំរបស់អ្នកជំនាញកសិកម្មយើង ។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីមានជឿជាក់ថា ទិវាចំការបង្ហាញផលិតកម្មដំណាំដំទ្បូងបារាំងនាថ្ងៃនេះ ពិតជានឹងធ្វើឱ្យបងប្អូនកសិកររបស់យើងបានឃើញ និងយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេសដាំដុះដំទ្បូងបារាំង ដើម្បីយកទៅពិចារណាក្នុងការពង្រីកផលិតកម្មរបស់ខ្លួន ។ ហើយឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ អង្គការ KOICA និង KOPIA ជាពិសេស ឯកឧត្តម Kim Weon Jin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និង លោក Bang Jin Ki នាយកគម្រោង KOPIA Cambodia ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេស ជំរុញឱ្យមានគម្រោងសា្រវជ្រាវដំទ្បូងបារាំងនៅកម្ពុជានេះទ្បើង ។

Other News
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 62

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 75

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 75

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី«ការគ្រប់​គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ដល់មន្រ្តីកសិកម្មឃុំខេត្តស្វាយរៀង»

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជា​​អធិបតីភាព​ក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 81

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាព​បើក​សិក្ខា​សាលា ស្តីពី«កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 83

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 71

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ»

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុង​ពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 83

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ៕
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 88

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង។ បច្ចុប្បន្ន ឧបករណ៍នេះបានចាប់ដំណើរការផលិតទឹកស្អាតប្រកបដោយគុណភាពល្អ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 329

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 329

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 327

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 318

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារបន្តនាំយកនូវអំណោយចែកជូនបងប្អូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន...