រដ្ឋមន្ត្រីទៅពិនិត្យមើលសង្វាក់សិប្បកម្មដំណាំកប្បាស

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 7113

កាលពី​ចុង​សប្តាហ៍​នេះ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ចុះទៅ​ភូមិ បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ខ្សែសង្វាក់​សិប្បកម្ម​កប្បាស និង​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាជន​ចំនួន​ដែល​បាន​ប្រកប​របរ​ដាំ​កប្បាស ។

ក្នុងជំនួប​នោះ​លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ចូលរួម​សំដែង​ការរីករាយ​ជាមួយ ប្រជាជន​ដែល​ដាំ​កប្បាស ហើយ​ទទួលផល​ល្អ​ដោយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យើង​កំពុងតែ​ដើរ​លើផ្លូវ​មួយ​ដ៏ ត្រឹមត្រូវ ព្រោះ​ការងារ​នេះ​បាន​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​របស់  រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

លោក​បញ្ជាក់​ផងដែរ​ថា​កប្បាស​ជា​ប្រភេទ​ដំណាំ​ដែលមាន​ជា​យូរលង់​ណាស់​មកហើយ នៅក្នុង​ប្រទេស កម្ពុជា ដែល​ប្រជាកសិករ​ខ្មែរ​យើង​តែងតែ​នាំគ្នា​ដាំ​ដុះ​ក្នុង​គោលបំណង​យក​សំឡី ។ មុន​ឆ្នាំ ១៩៧៩ កប្បាស​ត្រូវបាន​ដាំ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកណ្ដាល ក្រចេះ បាត់ដំបង និង​កំពង់ចាម ។

បុ​នែ្ត​ដោយសារ​បញ្ហា​ទីផ្សារ និង សង្គ្រាម ផៃ្ទ​ដី​ដែល​ធ្លាប់​ដាំ​ដំណាំ​កប្បាស​ពីមុន​បាន​ប្ដូរ​ទៅជា​ដំណាំ​ពោតស​ណែ្ត​ក និង​ដំឡូង​មី​ជំនួស​វិញ ។ បច្ចុប្បន្ននេះ ឧស្សាហកម្ម​ដំណាំ​កប្បាស បានធ្វើ​ឱ្យមាន​ដំណើរកា​ឡើងវិញ ។ ថ្មីៗនេះ​ក្រុមហ៊ុន Seladamex បាន​ដាក់ទុន​វិប្បយោគ​សាងសង់​រោងចក្រ​កែ​ចៃ្ន​កប្បាស​នៅក្នុង​ឃុំ​សោត ស្រុក​រតនមណ្ឌល ចម្ងាយ២៨ គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង ដែលមាន​សមត្ថភាព​អាច​កែ​ឆៃ្ន​កប្បាស​សបាន ១៥ តោន​ក្នុង​មួយ​ថៃ្ង និង អាច​ស្រូបយក​ផលិត ផល​កប្បាស​បាន​ប្រមាណ ៥.៤៧៥ តោន​ក្នុង​មួយ ឆ្នាំ ។សព្វ​ថៃ្ង​នេះ ក្រុមហ៊ុន​សិលា​ដា​ម៉ិច​ជា​ក្រុមហ៊ុន​មួយ​បង្កើតឡើង នៅ​ឆ្នាំ ២០០៦ ដែលមាន​ផៃ្ទ​ដី​សរុប ១០៦ ហិកតា ក្នុងនោះ​ផ្ទៃ​រោងចក្រ​មាន​ទំហំ ៥ហិកតា ។សព្វ​ថៃ្ង​នេះ​ក្រុមហ៊ុន Seladamex បាន​ធើ្វ​កិច្ចសន្យា​ទិញ​កប្បាស​ពី​ប្រជាជន​ក្នុងតម្លៃ ៤០០ ដុល្លារ​ក្នុង​មួយ​តោន ។ ក្នុង​ពី​ធី​ជួប​សំណេះសំណាល​នា​ឳ​កាស​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​ពូជ​ឱ្យបាន​ច្បាស់លាស់​ជាពិសេស​ការនាំ ចូល​ពូជ​ដែល​គេ​ហៅថា GMO ជាងនេះទៀត រដ្ឋមន្ត្រី​បាន​ជំ​រុញឱ្យ​ប្រជាជន​និង​ក្រម​ហ៊ុន​មាន​កិច្ចសន្យា​ឱ្យបាន ច្បាស់លាស់​លើ​ការដាំដុះ​កប្បាស ។

Other News
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 16

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 25

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 448

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 446

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 462

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 461

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 474

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 470

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 623

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...