ឯកឧត្តមរដ្ឋមន្ត្រីសំណូមពរឱ្យប្រជាពលរដ្ឋប្រើឧបករណ៍នេសាទដែលច្បាប់អនុញ្ញាត

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4575

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សំណូមពរ​ ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ ដោយ​ច្បាប់​អនុញ្ញាត​ ដើម្បី​រក្សាបាន​នូវ​និរន្ដរភាព​ត្រី​ នៅក្នុង​មូលដ្ឋាន​ ដើម្បី​ធានាបាន​នូវ​ការហូបចុក​គ្រប់គ្រាន់។

កាលពីពេលថ្មីៗ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​អញ្ជើញ​លែង​មេត្រី​ពូជ​អណ្ដែង ផ្ទក់​កាហែ​ចំនួន៤០គីឡូក្រាម និង​កូន​ត្រី​ឆ្ពិន​ចំនួន១០.០០០ក្បាល ​នៅ​អាង​អូរ​តូច​ ស្ថិតនៅ​ភូមិ​ត្រពាំង​ភ្លូ ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ។

នៅ​ទីនោះ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ ពង្រីក​ការចិញ្ចឹម​ត្រី​តាម​គ្រួសារ​នៅ​ស្រុកស្រែ ដើម្បី​ផ្គត់ផ្គង់​ការហូប​ចុង​ប្រចាំថ្ងៃ​ ឱ្យបាន​គ្រប់គ្រាន់ កាត់បន្ថយ​ការចំណាយ ​ជាមួយគ្នា​នោះ​ ត្រូវ​បង្កើន​ត្រី​ធម្មជាតិ​ធ្វើឱ្យ​សុខភាព​ល្អ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​លើកឡើងថា តំបន់​ដែលមាន​សក្កា​នុព​ល​ធម្មជាតិ​នោះ​ គឺ​យើង​ជំរុញឱ្យមាន​ការបង្កើត​សហគម​ន៏​ចិញ្ចឹម​ត្រី ដើម្បី​បង្កើន​បរិមាណ​ត្រី។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ប្រជាពលរដ្ឋ​យើង​ហូប​ត្រី៥២៤គីឡូក្រាម​ក្នុង១ឆ្នាំ ហើយ​ប្រជាពលរដ្ឋ​កើនឡើង​រាល់​ឆ្នាំ ដូច្នេះ​ការបរិភោគ​ត្រី​កើនឡើង​ដែរ ។

ឯកឧត្ដម​ក៏បាន​ប្រាប់​ដល់​មន្ដ្រី​មូលដ្ឋាន ​ត្រូវធ្វើ​អំពើ​ល្អ​ យក​ចិ​ត្ដ​ទុកដាក់​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ជួប​ការខ្វះខាត​ និង​ពិការ​ដោយ​ត្រូវ​ចេះ​ធ្វើ​សម្បទាន​ជួយ​គ្នា​ទៅវិញទៅមក ​មិនត្រូវ​មើល​នឹង​ភ្នែក​នោះទេ។ ជាមួយគ្នា​នោះដែរ​ពេទ្យសត្វ កសិករ​បង្គោល​ត្រូវធ្វើ​សកម្មភាព​ និង​ពិនិត្យ​ជាប្រចាំ​ជូន​ដល់​ប្រជាកសិករ​តាម​ភូមិ-ឃុំ ក្នុងការ​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​ការចិញ្ចឹម​សត្វ​ក៏ដូចជា​វិធី​ដាំ​ដុះផ្សេងៗ ដើម្បី​ធ្វើឱ្យ​ជីវភាព​របស់​ពួកគាត់​ធូរធារ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 210

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 224

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 211

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 234

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 243

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 235

ឯកឧត្តមរដ្ឋលេខាធិការ អ៊ឺម​ ស៊ីថុល​ អញ្ជេីញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អាយសេវេន រ៉េនច៍ ខេមបូឌា

នាព្រឹកថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 295

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 330

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 324

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 368

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 357

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...