Other News
ថ្ងៃទី១៨ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអមដំណើរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហេង សុភាណា អភិបាលរងនៃគណ:អភិបាលខេត្ត ដោយមានការចូលរួម ពីអាជ្ញាធរស្រុក មន្ត្រីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យការឈូសឆាយដីសម្រាប់គាំទ្រផលិតកម្មដំណាំបន្លែ ដល់ក្រុមគ្រួសារភៀសសឹកក្នុងស្រុកវាលវែង។ ក្រៅពីការរៀបចំដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពិនិត្យលទ្ធភាព ក្នុងការជួយគាំទ្រ បច្ចេកទេស ពូជបន្លែ និងសម្ភារមួយចំនួនសម្រាប់ផលិតកម្ម៕