នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី អង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) នូវត្រីខ ១០កេស សាច់ក្រក ៣៥គីឡូ សាច់ផាត់ ៣៥គីឡូ មី ៥០កេស ទឹកត្រី ៤០យួរ ទឹកសុីអុីវ ៤០យួរ ត្រីប្រឡាក់ ១០០គីឡូ អង្ករ ១,៤ តោន និងម៉ាសុីនបូមទឹក ៥គ្រឿង សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) និងសូមជូនពរឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព៕