ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន បានអញ្ជើញចុះផ្សព្វផ្សាយគោលគំនិត និងរៀបចំផែនការសកម្មភាពសហគមន៍កសិកម្មទំនើប របស់គម្រោង EMPOWER នៅខេត្តសៀមរាប។
ជាមួយគ្នានេះដែរ លោកជំទាវអនុរដ្ឋលេខាធិការ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ មន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមន្រ្តីកសិកម្មឃុំ បានចុះពិនិត្យវឌ្ឍនភាពនៃការដំឡើងទ្រុងមាន់ ផ្ទះសំណាញ់ និងពិនិត្យការចិញ្ចឹមមាន់របស់ពុកម៉ែបងប្អូនដែលបានទទួលផលពីគម្រោង EMPOWER សំដៅលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ៕