នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១ ៥៧៥ គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងចំពោះគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង ដែលបានខិតខំដាក់ឱ្យដំណើរការ និងអនុវត្តយន្តការស្បៀងបម្រុងនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ព្រមទាំងបន្តផ្តល់ការគាំពារ និងជំនួយស្បៀងដល់ពុកម៉ែបងប្អូនក្នុងគ្រាលំបាក៕