ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពប្រារព្វពិធីបុណ្យដារលានប្រពៃណីជាតិ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3969

ស្រុកក្រគរគឺជាស្រុកមួយរបស់ខេត្តខេត្ដ ពោធិ៍សាត់មាន ប្រវត្តិល្បីសុសសាយទូទាំងប្រទេសដោយសារជាទឹកដីដ៍ សែនត្រជាក់ត្រជុំរម្យនា និងមានភូមិសាស្ត្រសមស្របគួបផ្សំនឹងស្មារតី ឧស្សាហ៍ព្យាយាមអំណត់ធននឹងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅទីនេះផង បានធ្វើឱ្យវាលស្រែដ៏ធំល្វឹងល្វើយនេះក្លាយជាជង្រុកស្បៀងដ៏ធំមួយ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ហេតុផលនេះ បានជានៅព្រឹកថ្ងៃពុធ ១កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ មានប្រារព្វពិធីបុណ្យដារលានប្រពៃណីជាតិ ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងលោកជំទាវ អមដោយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការក្រោមឱវាទ អាជ្ញាធរ មូលដ្ឋាន ភ្ញៀវជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន ប្រារព្វពិធីនេះជារៀងរាល់ឆ្នាំ ជាក់ស្តែងតាមសំណើរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពជ្រើសយកភូមិពោធិអង្រ្កង ឃុំបឹងកន្តួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ជាកន្លែងប្រារព្វពិធីនាឆ្នាំ២០១៨នេះ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរង ខេត្ត និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ឯកឧត្តមសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តី នឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះនិង នៅទូទាំងខេត្តពោធិ៍សាត់សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអនុញ្ញាតជម្រាបជូនថាពិធីបុណ្យដារលាន នេះមានអត្ថន័យ

ទី១-ជាពិធីបុណ្យមានទំនាក់ទំនងទៅនឹងទំនៀមទំលាប់ ជំនឿសាសនាដែលប្រជាកសិករតែងតែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ហើយនាំគ្នាប្រារព្ធពិធីតាមរដូវកាល ជំនឿ និងធនធាន។ គេអាចមូលមតិគ្នាជាឯកច្ឆន្ទធ្វើជាលក្ខណៈគ្រួសារ អន្តរភូមិ ឬអន្តរឃុំក្នុងគោលបំណងចំបងគឺរក្សានូវអត្ដសញ្ញាណរបស់ប្រជាកសិករនៅតាមតំបន់ និងដើម្បីជួយថែរក្សាកេរ្តិ៍មរតកវប្បធម៌ដ៏ប្រពៃតាំងពីយូរយង់ ជាពិសេសរក្សាបាននូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរឱ្យបានគង់វង្ស។

ទី២-ពិធីបុណ្យ នេះបានបង្កប់នូវអត្ថន័យទាក់ទងនិងវិស័យកសិកម្មដូចជាការគោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិ ការអប់រំឱ្យប្រជាកសិករចេះស្រឡាញ់ស្រូវឱ្យដូចស្រឡាញ់ម្តាយ និងជីវិតខ្លួនឯងដូចបុរមបូរាណបានពោលថាស្រូវជាព្រះមេ ដែលកសិករបានយកចិត្តទុកដាក់ ទាំងកម្លាំងកាយនិងកម្លាំងចិត្តគ្រប់បែបយ៉ាងមើលថែរក្សាទោះស្ថិតក្រោមកម្ដៅព្រះអាទិត្យនិងភ្លៀងផ្គរយ៉ាងណាតាំងពីពេលដាំដុះរហូតដល់ពេលប្រមូលផលដាក់ក្នុងជង្រុកអស់រយៈពេលពេញមួយរដូវបង្កបង្កើនផល។ មួយវិញទៀតពិធី នេះបានបង្កើតឱកាសជូនប្រជាកសិករឲ្យមកជួបជុំញាតិមិត្ដជិតឆ្ងាយ ផ្លាស់ប្ដូរនិងប្រឹក្សាយោបល់គ្នាអំពីការងារបង្កបង្កើនផលនាឆ្នាំកន្លង ជាពិសេសដើម្បីពង្រីកនិងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពក្នុងរង្វង់គ្រួសារកសិករខ្មែរ រួចនាំគ្នាកម្សាន្ដសប្បាយតាមប្រពៃណី។ ក្រៅពីនេះ ពិធីបុណ្យក៏ជាឱកាសសម្រាប់កសិករ អ្នកជំនាញ និងថ្នាក់ដឹកនាំស្វែងយល់អំពីបទពិសោធន៍និងបច្ចេកទេសថ្មីៗពីគ្នាទៅវិញទៅមក ដើម្បីជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏ មានការតាំងពិពណ៌ផលិតផលនិងគ្រឿងចក្រកសិកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានយកឱកាសក្រើនរំឭកដល់កសិករឱ្យចេះថែទាំសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលបានកសាង និងដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជួយដល់ប្រជាកសិករដ៏ច្រើនលើសលប់ដូចជាគោលនយោបាយមិនយកពន្ធលើដីស្រែ ការទទួលស្គាល់និងការពារដាច់ខាតនូវកម្មសិទ្ធិស្របច្បាប់បច្ចុប្បន្នរបស់កសិករព្រមទាំងជំរុញប្រពលវប្បកម្មកសិកម្ម និងការសាងសង់ប្រព័ន្ធធារាសាស្រ្តជូនដល់ប្រជាកសិករ។ កសិកម្មគឺជាវិស័យដ៏សំខាន់មួយក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វាបានរួមចំណែកចំនួន២៦,៣%នៅក្នុងផលិតផលក្នុងស្រុកសរុបនាឆ្នាំ២០១៦។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 426

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 861

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 926

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1019

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 934

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1023

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 961

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1023

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1331

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1548

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...