នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ នៃសាធារណរដ្ឋបារាំង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធរួមមាន៖ អគ្គនាយដ្ឋានក្សេត្រសាស្រ្ត អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ អគ្គនាយកដ្ឋានជលផល អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋាននីតិកម្ម ក្នុងគោលបំណងចូលរួមពិភាក្សាផ្ដល់ធាតុចូលសំខាន់ៗ និងផ្លាស់ប្តូរយោបល់ពីអង្គភាពជំនាញ ដើម្បីកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-បារាំង ក្នុងវិស័យកសិកម្ម៕