ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅសង្កាត់កំពង់ស្វាយ ភ្នៀត និងម្កាក់ នៅខេត្តបន្ទាយមានជ័យ។
គិតត្រឹមថ្ងៃនេះ ក្នុងចំណោមគ្រួសារទទួលផលសរុបចំនួន ៣៣៣គ្រួសារ មាន ៨០គ្រួសារ បានបញ្ចប់ការដំឡើងទ្រុងមាន់រួចរាល់ ស្មើនឹងប្រមាណ ២៤%។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព និងភាពរឹងមាំនៃទ្រុង ឱ្យស្របតាមលក្ខណៈបច្ចេកទេស និងធានាបាននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ ដើម្បីគាំទ្រដល់ការចិញ្ចឹមមាន់ និងលើកកម្ពស់ជីវភាពគ្រួសារអ្នកទទួលផលប្រកបដោយចីរភាព៕