ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង និងផ្ទេរតំណែងអគ្គលេខាធិការរង អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3604

នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ នេះនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីប្រកាសចូលកាន់តំណែង និងការផ្ទេរភារកិច្ចមន្រ្តីក្រសួង ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំអង្គភាពជំនាញ និងជាមន្រ្តីរាជការនៃក្រសួងជាច្រើនរូប។

            ក្រោយពីតំណាងមន្រ្តីរាជការទើបទទួលការតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិសំណេះសំណាលទៅកាន់អង្គពិធី និងមន្រ្តីទើបទទួលបានការតែងតាំងថ្មី ដែលមានខ្លឹមសារជាអាទិ៍៖

១.ការតែងតាំងមន្ត្រីរាជការ ឬ ការផ្ទេរសម្រួលភារកិច្ចជាដំណើរការធម្មតារបស់ក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាល និងស្របនៅតាមសភាពការណ៍វិវឌ្ឍន៍រីកចំរើនរបស់សង្គមនិងក្រសួង និងជាការឆ្លើយតបបានសមស្របជាមួយស្ថានភាពវិវឌ្ឍន៍ទាំងនោះ ព្រមជាមួយគោលនយោបាយកំណែទម្រង់។

សភាពការណ៍វិវត្តន៍របស់កសិកម្មៈ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់កិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្នុងការបំពេញការងារតាមផ្នែកដូចទៅៈ

ការខិតខំទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ជលផល ការដឹកជញ្ជូនសត្វនិងផលិតផលមានដើមកំណើតពីសត្វ ការធ្វើសវនកម្មផ្ទៃក្នុង ការផ្សព្វផ្សាយពីសកម្មភាពការងាររបស់ក្រសួងលើបណ្តាញសង្គមហ៊្វេសបុក ការផ្តល់សេវានិងឧបត្ថម្ភគាំទ្រដល់កសិករជាពិសេសពេលជួបបញ្ហាប្រឈម (ជាក់ស្តែងវិធានការទប់ស្កាត់ និងកំចាត់ដង្កូវហ្វូង នាពេលថ្មីៗនេះ)…។ល។

២). បានស្វាគមន៍អបអរដល់មន្ត្រីទើបតែងតាំងថ្មី និងបានធ្វើការណែនាំដល់មន្ត្រីឲ្យធ្វើខ្លួនជាមន្ត្រីល្អ ជាគំរូដល់មន្ត្រីនានា ជាពិសេសមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យមានអត្តចរិកសុភាពរាបសារ តែម៉ឹងម៉ាតក្នុងការងារ ប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុងខ្ពស់ យល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ គ្រប់គ្រង់មន្ត្រីដោយសមធម៌ យុត្តិធម៌ និងចេះលើកទឹកចិត្តដល់មន្ត្រីសកម្មការងារ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែករបស់ឈ្មួញ ហើយត្រូវនៅកៀកជិតស្និទ្ធជាមួយមហាជន ពិសេសមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន...។ល។

៣). បានស្នើ និងណែនាំថ្នាក់ដឹកនាំបក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញ ខិតខំចុះដល់មូលដ្ឋាន ដែលបានបែងចែកឲ្យទទួលបន្ទុក ជួបប្រាស្រ័យជាមួយមន្ត្រីក្រោមឱវាទ និងជាពិសេសប្រជាកសិករ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់គាត់បានទាន់ពេលវេលា ក្នុងនោះអង្គភាពជំនាញត្រូវត្រៀមអន្តរាគមន៍ជួយដល់កសិករនារដូវបង្កបង្កើនផលនេះ ក្នុងការផ្តល់សេវា បច្ចេកទេស ពូជ ជី ថ្នាំកសិកម្ម ទប់ស្កាត់ និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមជាឧបស័គ្គរបស់កសិករ ក៏ដូចជាលើកទឹកចិត្តកសិករ។ ត្រូវបន្តខិតខំឲ្យបានខ្លាំងក្លាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៖ ព្រៃឈើ ជលផល និងការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើរពីសត្វ។ ត្រូវខិតខំផ្តល់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជួយដល់កសិករក្នុងការដាំដុះដំណាំ ធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វ។

បន្ថែមលើនេះ អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវសិក្សាឲ្យបានឆាប់នូវតម្រូវការអតិបរិមានៃសម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ហើយនិងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលត្រូសិក្សាពីតម្រូវការសាច់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដើម្បីក្រសួងពិនិត្យ និងពិចារណា មានវិធានការឆ្លើយតបបានសមស្របចំពោះការអនុញ្ញាត្តនាំចូលសម្ភារៈកសិកម្ម និងសាច់សត្វ។

In the morning of June 27, 2016, at the Ministry of Agriculture, Forestry and Fisheries (MAFF), H.E. Veng Sakhon, Minister for MAFF, presided over a meeting on proclamation of newly promoted officials and transfer of officials of MAFF. Attended the meeting were Ministry’s Secretaries of States and Under-secretaries of States, leaders and officials of general departments, departments under MAFF.

After the commitments pronounced by the representative of the newly promoted officials ended, H.E. Minister delivered his remarks to the attendants as follows:

1) The promotion and transfer of officials were a normal process of any government’s ministries and institutions in accordance with the progress of the society and ministries, and also the reform policies;

H.E. Appreciations to the efforts made by the leaders and competent officials of the ministry to deal with: illegal forest and fisheries activities, illegal transportation of animal and animal products, internal audit, dissemination of MAFF’s activities in social networks (Facebook and website), the provisions of services and supports to farmers encountered problems (e.g., the interventions in the recent outbreak of armyworms), etc.;

2) Congratulated the newly promoted officials, and urged them to make themselves model leaders especially to their own officials, be polite but firm in the tasks, be united and fair in the management, not be corrupted and back corrupted customers/businessmen, close interaction with their officials and the publics;

3) Instructed all MAFF’s leaders and MAFF’s departments leaders to continue meeting our field officials, especially our farmers to timely help address their problems, and relevant departments had to be ready for any interventions to the farmers such as the provisions of technical services, agricultural inputs. H.E. Minister also instructed relevant officials to further their efforts to crackdown illegal activities in forestry, fisheries, and animal and animal products movements. Moreover, General Department of agriculture and Department of Agricultural Legislation immediately studied on the maximum domestic demands of agricultural inputs (chemical fertilizers and insecticides), and Department of Animal Production and Health studied on domestic demands, for the MAFF to take appropriate actions in regard to the importation of those inputs.

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 152

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 150

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 141

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 176

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 257

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 259

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 235

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 249

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 400

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 392

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 743

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 660

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕