កសិករស្រុកបាទីបានទទួលប្រេង ៣០០ លីត្រ ពីឯកឧត្តមរដ្ឋមន្ត្រី

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3605

កាលពី​ថ្ងៃទី១៣ ខែមករា ឯកឧត្តម​រដ្ឋមន្ត្រី រួម​ដំណើរ​ជាមួយ​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​ស្រូវប្រាំង និង​ជួប​សំណេះសំណាល​ជាមួយ​កសិករ ១៥០ នាក់ នៅ​ភូមិ​បឹង​ជើង​លោង ឃុំ​ចំប៉ី ស្រុក​បាទី។

តាម​ការបញ្ជាក់​ពី​មេឃុំ​ចំប៉ី​ថា​នៅក្នុង​ស្រុក​មាន​ផ្ទៃដី​ស្រូវប្រាំង​ចំនួន ២៧៧ ហ​ត ក្នុងភូមិ​ព្រៃ​មូល ភូមិ​ត្រកៀត និង​ភូមិ​ព្រែក​កំពុង​ខ្វះខាត​ទឹក ប៉ុន្តែ​ដោយមាន​ការអន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​សន្ទូង​ពី​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម​ផ្ទៃដី​ចំនួន១៥៧ ហ​ត ត្រូវ បាន​ជួយសង្គ្រោះ និង​កំពុងតែបន្ត​សកម្មភាព ដោយមាន​ការជួយឧបត្ថម្ភ​ប្រេង​បន្ថែមទៀត​ចំនួន ៣០០ ពី​ឯកឧត្តម​រដ្ឋមន្ត្រី។

មានមតិ​សំណេះសំណាល នាឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ចុះ​តាមដាន​បញ្ហា​នេះ​ជាប់​ជាប្រចាំ​ព្រោះ​សន្ទូង​នៅ​មិនទាន់​ធ្វើខ្លួន​នៅ​ឡើង ត្រូវការ​ទឹក​ច្រើន​ទៀត ហើយ​គួរ​ផ្អាក​ការពង្រីក​ផ្ទៃដី បន្ថែម។ នេះ​ជា​បទពិសោធន៍​សម្រាប់​ឆ្នាំក្រោយ ផ្ទៃដី​ស្រូវប្រាំង ត្រូវ​សមស្រប​ជាមួយ​បរិមាណ​ទឹក​ស្តុក​ទុក​ក្នុង​អាង  សំខាន់​ត្រូវ​រួមសហការ​គ្នា​ស្តារ​ប្រឡាយ​ដើម្បី​ងាយ​នាំ​ទឹក​ដល់​ស្រែ។

តាម​និន្នាការ​ទីផ្សារ​ក្រុង​និង​ក្រៅ​ស្រុក គឺ​ត្រូវ​ការប្តូរ​ពូជស្រូវ និង​ទម្លាប់​ចេញ ហើយ​ត្រូវអនុវត្ត​បច្ចេកទេស បវ​ស ទើប​ទទួលបាន​ទិន្នផល​ខ្ពស់ នៅពេលនោះ​យើង​ឈប់​ធ្វើ​ស្រូវ​សម្រាប់តែ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ គឺ​ធ្វើ​សម្រាប់​ពាណិជ្ជកម្ម។ លោក​សុំ​ឲ្យ​មន្ទីរ​ផ្សព្វផ្សាយ ឬ​ធ្វើ​បង្ហាញ​ពី​ឧបករណ៍​ព្រោះ​ដើម្បី​កាត់បន្ថយ​ការប្រើ​ពូជ​របស់​កសិករ ហើយក៏​ជួយ​ឲ្យ​ទិន្នផល​ស្រូវ​កើនឡើង​ដែរ។ ស្រុក​បាទី​នៅ មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ កសិករ​ដែល​មិន​បានធ្វើ​ស្រូវប្រាំង គួរ​ដាំ​បន្ថែ​យកមក​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ភ្នំពេញ​ដូច​នៅ​ស្រុក ស្អាង​ដែល​កំពុង​អនុវត្ត ពិសេស​បន្លែ​ខ្ទឹម​យក​ស្លឹក (ខ្ទឹម​គុយទាវ) ត្រសក់ទ្រើង ត្រូវការ​ទឹក​តិច ព្រោះ​វា​ជា​ប្រភព​ចំណូល​គ្រួសារ​យ៉ាង​ល្អប្រសើរ ចៀសវាង​ទុក​ដី​ឲ្យ​នៅ​ទំនេរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 527

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 672

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 464

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 430

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 407

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 490

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 528

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 537

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 494

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 511

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 454

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 548

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...