ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយលោកស្រី Claire Van der Vaeren តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3662

នៅ​រសៀល​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៤ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន ទទួល​ជួប​សាវ​នា​ការ​ជាមួយ​លោកស្រី Claire Van der Vaeren តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា​និង​លោកស្រី Nina Brandstrupt តំណាងអង្គការស្បៀង និង​កសិកម្ម​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

លោកស្រី​ី​បាន​លើក​អំពី​គោលបំណង​នៃ​ជំនួប​គឺ​គោរព​រាយការណ៍​អំពី​ផែនការ​សកម្មភាព​ដែល​ផ្នែកផ្សេងៗរបស់ UN ជួយ​ជំរុញ​កិច្ច អភិវឌ្ឍ​នៅ​កម្ពុជា​សម្រាប់​រយៈពេល៣ឆ្នាំ​ខាងមុខ​ក្រោម​ការសម្របសម្រួល​រប​ស់ UNDP។ កិច្ចការ​នោះ​នឹងធ្វើ​ឱ្យស្រប​ទៅតាម​គោលនយោបាយ យុទ្ធសាស្ដ្រ និង​អាទិភាព​របស់​កម្ពុជា ហើយ​អាច​នឹងធ្វើ​បានល្អ ដោយ​ត្រូវ​បញ្ចូល​អនុសាសន៍​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី និង​ក្រសួង ស្ថាប​ន័​ពាក់ព័ន្ធ ។ ការិយាល័យ​លោកស្រី​បាន​ស្វែងយល់​អំពី​គោលដៅ​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការធានា​សន្ដិសុខ​ស្បៀង​តាមរយៈ ការជំរុញ​ធ្វើ​ពិ​ពិ ធ​កម្ម ការបង្កើន​ផលិតភាព និង​កែលម្អ​ខ្សែសង្វាក់​តម្លៃ សំដៅ​បង្កើន​ការប្រកួតប្រជែង​យក​ទីផ្សារ​លក់​ផលិតផល នៅពេលដែល​អង្ករ​កម្ពុ​ជា​បាន ទទួល​ចំណាត់ថ្នាក់​យ៉ាង​ល្អ នៅលើ​ទីផ្សារ​អន្ដរជាតិ។ លោកស្រី​បានធ្វើ​ទស្សនកិច្ច​នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​បាន សង្កេតឃើញថា​មានការ​អនុវត្ដ និង​ដំណើរ​ការល្អ​ដែល​គួរ​យក​ជា​គំរូ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​ថា​កសិកម្ម​នៅតែ​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​បង្កើន​ជីវ ភាព​ប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន និង​កំពុង​យក​ចិ​ត្ដ​ទុកដាក់​លើ​ការធានា​ឱ្យមាន សន្ដិសុខ ស្បៀង ការបង្កើន​ផលិតភាព ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម។ កម្ពុ​ជាមាន​គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច១ លាន តោន ត្រឹម​ឆ្នាំ ២០១៥ ហើយ​រហូតមក​ដល់ពេលនេះ យើង​នាំចេញ​បាន​ប្រមាណ ៤០០,០០០ តោន​ក្នុង​មួយឆ្នាំ​ក្នុង​ឆ្នាំ២០១៣នេះ។

ដើម្បី​សម្រេចបាន ជោគជ័យ ក្រសួង​កំពុង​យក​ចិ​ត្ដ​ទុកដាក់​រៀបចំ និង​គាំទ្រ​សហគមន៍​កសិកម្ម និង​ការ​អនុវត្ដ​កសិកម្ម​តាម​កិច្ចសន្យា។ យើង​បានរៀបចំ​ច្បាប់​រួចរាល់ ប៉ុន្ដែ​ដើម្បី ដំណើរការបាន យើង​ត្រូវ​ប្រឹងប្រែង​រៀបចំ​អត្ថបទ​ក្រោម​ច្បាប់​ជាច្រើន​ទៀត​ឱ្យបាន​សមស្រប។ ក្រសួង​បានរៀបចំ​ឱ្យមាន​សហគមន៍ មួយចំនួន​ដែល​កំពុង​អនុវត្ដ​សកម្មភាព​ទាក់ទង​នឹង​កិច្ចការ​កសិកម្ម ជា​អា*** សហគមន៍​កសិកម្ម ជលផល និង​ព្រៃឈើ។ ក្នុងនោះ យើង​ក៏បាន​ជំរុញ ធ្វើឱ្យមាន​ការគោរព​ច្បាប់ សំដៅ​រក្សា​និរន្ដរភាព​បរិស្ថាន និង​ធនធានធម្មជាតិ ទន្ទឹមគ្នា​នឹង​ការធ្វើឱ្យមាន​ជីវភាព​ល្អប្រសើរ។ ក្រសួង​ក៏បាន យក​ចិ​ត្ដ​ទុកដាក់​ដល់​ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ។ ទាក់ទង​នឹង​ការនាំចេញ អង្ករ យើង​កំពុង​យក​ចិ​ត្ដ​ទុកដាក់​អំពី​គុណភាព​ដើម្បី​ឱ្យស្រប នឹង​ស្ដង់ដារ​នៃ​តម្រូវការ​របស់​ទីផ្សារ ។

យើង​ទទួលស្គាល់ថា កសិករ​មិនទាន់បាន​ប្រើ ប្រាស់​ពូជ ដំណាំ ធាតុ​ចូលផ្សេងៗ (ដូចជា​ជី និង​ថ្នាំ​កសិកម្ម) និង​បច្ចេកទេស​បាន​ត្រឹមត្រូវ ។ ដោយសារតែ​ការហូរ​ច្រោះ​ដី និង​ការប្រើប្រាស់​ដីធ្លី សម្រាប់ កិច្ចការផ្សេងៗ ស្រះ ត្រញំង និង​បឹងបួរ​ជាច្រើន​ត្រូវបាន​គោក រាក់ និង​លុប ធ្វើឱ្យ​កសិករ​កាន់តែ​លំបាក​ក្នុង​ការរក​ប្រភពទឹក​ប្រើប្រាស់ ហើយ បរិមាណ​ត្រី​ក៏ត្រូវ​បាន​ថយចុះ ។  ដើម្បី​សម្រេចបាន​កិច្ចការ​ខាងលើ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានស្នើ​ភាគី​ភ្ញៀវ​ពិចារណា​អំពី​ការជួយ​គាំទ្រ​លើ​ផ្នែក កសាង​សមត្ថភាព ការផ្សព្វផ្សាយ​ព័ត៌មាន និង​បច្ចេកវិទ្យា​កសិកម្ម ដោយ​រៀបចំ​ឱ្យមាន​មជ្ឈមណ្ឌល​កសិកម្ម និង​ការរៀបចំ​ឱ្យមាន​ស្រះ អាង ស្ដុក​ទឹក និង​ទំនប់ ប្រឡាយ នៅ​មូលដ្ឋាន ។ ទោះជា​យ៉ាងនោះ​ក្ដី ក៏​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ទំនុក​ចិ​ត្ដ​ចំពោះ UNDP និង​ការិយាល័យ នានា​របស់ UN ថា​អាច​នឹងមាន​ព័ត៌មាន​ច្រើនជាង​នេះ ដែល​ត្រូវ ពិចារណា​បញ្ចូល​ទៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​រយៈពេល ៣ ឆ្នាំ​ខាងមុខ ។

លោកស្រី Nina Brandstrup ក៏បាន​ជម្រាប​អំពី​ការដែល​មូលនិធិ​អន្ដរជាតិ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម (IFAD) កំពុង ត្រៀម​អនុវត្ដ គម្រោង​មួយ សម្រាប់​រយៈពេល ៦ ទៅ ៧ ឆ្នាំ ដែល​នៅ​ក្នុងនោះ នឹងមាន​ការយក​ចិ​ត្ដ​ទុកដាក់​ដល់​ការរៀបចំ​ឱ្យមាន​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ ឬ ផ្ដល់ព័ត៌មាន​កសិកម្ម​ជូន​ប្រជាកសិករ​នៅ​មូលដ្ឋាន​ដែល​យើង​អាច​ប្រើប្រាស់​កិច្ចការ​នោះ​ជា​គំរូ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​យល់ស្រប​ហើយ​បាន ជម្រាប ថា​នឹង​ពិភាក្សា​អំពី​កិច្ចការ​នេះ​ថែមទៀត​ជាមួយ IFAD ។  

នៅ​ទីបញ្ចប់ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ទាំង២ ក៏ដូចជា​ការិយាល័យ​ជំនាញ​ទាំងអស់​រប​សូ់ណ ដែល​បានផ្ដល់​ការ គាំទ្រ​ជា​បន្ដបន្ទាប់ និង​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ឱ្យមាន​ក្របខណ្ឌ ឬ ផែន​ការជួយ​អភិវឌ្ឍ​ជា​បន្ដ ។ ឯកឧត្ដម​បាន​សម្ដែង​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា​កិច្ច សហ​ប្រតិ​ប​ត្ដិ​ការ​នេះ​នឹង​ផ្ដល់នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 290

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 285

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 302

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 293

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 308

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 331

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 349

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 368

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 365

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 394

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...