មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន១១៧រូប​ត្រូវ​បានប្រកាស​តែងតាំង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4632

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​អញ្ជើញ​ចូល រួម​ប្រកាស​តែងតាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​នា​រសៀល​ថ្ងៃនេះ ​ចំនួន១១៧ រូប​ជា​ប្រធាន អនុ ប្រធានការិយាល័យ​ ចំណុះ​នាយកដ្ឋាន​វិទ្យាស្ថាន និង​មជ្ឈមណ្ឌល អង្គភាព​ថ្នាក់កណ្តាល និង​នាយ-នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែល​ក្នុងនោះ​មាន​នារី​ចំនួន១៧រូប។ ពិធី​នេះ​បាន ប្រារព្ធ​ធ្វើការ​ទីស្តីការ​ក្រសួងកសិកម្ម។

មានប្រសាសន៍​ក្នុងឱ​កាស​នោះឯកឧត្តម​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ ដល់​មន្ត្រី​ចូលរួម ក៏​ដូច ជា​មន្ត្រី​ ដែល​ទទួល​ការតែងតាំង​ថា អ្វី​កើតឡើង​នាពេលនេះ​ គឺ​ផ្តើមចេញពី​លទ្ធផល​ការងារ របស់​មន្ត្រី​ទាំងអស់។ ការងារ​គឺជា​ម៉ែត្រ​វាស់​សមត្ថភាព​របស់​ម​ន្ត្រី ​ដែល​ទើប​ទទួល​ការតែងតាំង នេះ​ទៅ​សម្តែង​ការគួរសម​ចំពោះ​លោក​អភិបាលខេត្ត​ដែល​ខ្លួន​បំពេញការងារ។

ការធ្វើ​បែបនេះ ដើម្បី​ស្គាល់ និង​សម្តែង​ការគោរព​សុំ​ការសហការ​ផង ហើយក៏​ដើម្បី​ប្រសិទ្ធភាព​ការងារ​ផងដែរ ព្រោះ​អាជ្ញាធរ​ដែនដី គឺជា​កម្លាំង​ដ៏​រឹងមាំ​នៅ​មូលដ្ឋាន​ដែល​ឥទ្ធិពល​ចំពោះ​កិច្ចសហការ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំងអស់​ត្រូវតែ​ក្តាប់​ឲ្យ​បាន និង​កត់ត្រា​នូវ​អនុសាសន៍​ទាំងឡាយ ​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ទាក់ទង​ទៅនឹង​វិស័យ​ព្រៃឈើ​ដើម្បី​តាមដាន​សកម្មភាព​ការងារ ជាក់ស្តែង។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា មន្ត្រី​ដឹកនាំ​រដ្ឋបាល​ព្រៃឈើ ​ក៏​ពិនិត្យ​ផងដែរ​ចំពោះ​មន្ត្រី ចូលនិវត្តន៍ ​ដែលមាន​បទពិសោធន៍​ល្អ ហើយ​នៅមាន​សម្បទា​បំពេញការងារ​បាន ​ដើម្បី​ឲ្យ​ពួក គាត់​មកជួយ​យើង​ ដោយ​ជួយផ្តល់​ទៅដល់​ពួកគាត់​វិញ​តាម​រូបភាពផ្សេង។

ឯកឧត្តម​បាន​រំលឹក​ទៀតថា មន្ត្រីរាជការ​គ្រប់​នាយកដ្ឋាន​ និង​អង្គភាព​ចំណុះ​ទាំងអស់​ត្រូវពិនិត្យមើល​ឲ្យ​ចេះ​ចាំ​អំពី​ការអនុវត្តន៍​តួនាទី និង​ភារកិច្ច​របស់ខ្លួន ដែល​មានចែង​ក្នុង​ប្រកាស លេខ៦០២ អនុក្រឹត្យ​លេខ ១៨៨ ច្បាប់​ស្តីពី​ព្រៃឈើ លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ក៏ដូចជា​កម្មវិធី​ព្រៃឈើ​ជាតិ​ ឲ្យ​ចេះ​ចាំ​ស្ទាត់​ដើម្បី​ជា​ត្រីវិស័យ ​នៃ​ការ​អនុត្ត​ន៍​ភារកិច្ច​របស់ខ្លួន។ បន្ត​អនុវត្តន៍​នូវ គ្រប់​បទបញ្ជា​របស់​រា​ជ​រដ្ឋាភិបាល ពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បន្ត​កិច្ចសហការ​ល្អ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ តុលាការ​គ្រប់​ជាន់ថ្នាក់​អង្គភាព​ពាក់ ព័ន្ធ និង​មិនត្រូវ​មើលរំលង ​អំពី​កិច្ច​សហា​ករ​ជាមួយ​មន្ទីរ​កសិកម្មរាជ​ធានី-ខេត្ត ដើម្បី​ឲ្យ​ដំណើរ ការអនុវត្តន៍​គ្រប់​វិស័យ​ព្រៃឈើ ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព។

ទន្ទឹមនេះ​ក៏ត្រូវ បន្ត​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ធនធានមនុស្ស​ការងារ​ស្រាវជ្រាវ ការ​ស្វះ​ស្វែងរក​ថវិកា​ ដើម្បីអភិវឌ្ឍន៍​ក្នុង​វិស័យ។ល។ មន្ត្រី​ទើប​តែងតាំង​ថ្មី ត្រូវខិតខំ​យកចំណេះ​ដឹង ជំនាញ និង​បទ ពិសោធន៍​ការងារ​របស់ខ្លួន​ទៅប្រើ​ប្រាស់​ ឲ្យ​អស់ពី​លទ្ធភាព សមត្ថភាព និង​មាន​ប្រសិទ្ធភាព ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត និង​ក្តីសង្ឃឹម​របស់​ថ្នាក់ដឹកនាំ​ក្រសួង។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 54

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 88

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 93

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 203

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 222

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 395

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 399

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 447

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 581

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 737

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...