អ្នកភូមិ​ព្រៃ​ដំរី​បានទទួល​ស្រះ​សហគមន៍​ដ៏​ធំ​មួយ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4183

ស្រះ​ទឹក​សហគមន៍ ​ដ៏​ធំ​បង្គួរ​មួយ​ នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុកត្រាំកក់ ត្រូវបាន​សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់ ​ដោយ​ឯកឧត្តម​បណ្ដិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែលជា​ម្ចាស់​អំណោយ​ កាលពីពេលថ្មីៗនេះ។ ជាមួយនឹង​ការសម្ពោធ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ​បានអំពាវនាវឲ្យ​កសិករ ​ប្តូរ​ទម្លាប់​ក្នុងការ​ចិញ្ចឹមសត្វ និង​ការធ្វើ​កសិកម្ម។

ស្រះទឹកដែលសម្ពោធនោះមាន​ទំហំ ៤០ម៉ែត្រ​គុណ​នឹង៤០ម៉ែត្រ​ ជម្រៅ៣ម៉ែត្រ។ ស្រះទឹក​នេះ​ នឹង​ក្លាយជា​ប្រភពទឹក ​សម្រាប់​អ្នកភូមិ​ ក្នុង​តំបន់​នោះ ខណៈដែល​រដូវភ្លៀងបាន​ចាប់ផ្តើម។ នៅ​ចំពោះមុខ​កសិករ ​ជាង៤០០នាក់ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​អំពាវនាវ​ឲ្យ​កសិករ ​ដូរ​ទម្លាប់​ ក្នុងការចិញ្ចឹម​សត្វ ​ពោលគឺ​ពី​ការចិញ្ចឹម​បែប​យថាផល ​ដោយ​មិនមាន​ការថែទាំ​ដិតដល់ ការលែង​ឲ្យ​ដើរ​ពាសវាល​ពាសកាល ទៅជា​ការចិញ្ចឹម​ដើម្បី​ពាណិជ្ជកម្ម ចិញ្ចឹម​ដោយ​ការថែទាំ​ទឹក​ចំណី និង​ដា​ក់ក​ក្រាល​ត្រឹមត្រូវ ​និង​ជ្រើសរើស​ពូជ​ ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់។

ឯកឧត្តម ​ពន្យល់ថា​ពី​សារសំខាន់ ​នៃ​ការ​ចិញ្ចឹមសត្វ​ដាក់​ទ្រុង ​និង​ជ្រើសរើស​ពូជ​ថា ការចិញ្ចឹម​សត្វ​ដាក់ទ្រុង ​អាច​ចៀសវាង​បាន​នូវ​ការឆ្លង​ជំងឺ​នានា អាច​ទទួលបាន​នូវ​ការផ្តល់​ចំណី​ទឹកបាន​គ្រប់គ្រាន់ ​និង​មាន​អនាម័យ ។ ការជ្រើសរើស​ពូជ ​ដែលមាន​គុណភាព​ គឺអាច​យើង​យក​លក់​ទៅបាន​តម្លៃខ្ពស់។ ឯកឧត្តម ​បាន​បញ្ជាក់ថាការចិញ្ចឹម ​ត្រូវតែ​ចាត់ទុក​វា​ដូចជា​សមាជិក​គ្រសារ ទើប​ទទួលបាន​នូវ​ការថែទាំ​ល្អ។បាន។

ការថែទាំ​ល្អ​ធ្វើ​ឲ្យ​សត្វ​មាន​សុខភាព​ល្អ​និង​ឆាប់​ធំធាត់។ ជាមួយគ្នានេះ​ឯកឧត្តម ​ក៏​ជំរុញ​ឲ្យ​កសិករ​ប្តូរ​ទម្លាប់ ក្នុងការ​ធ្វើ​ស្រេ​និង​ដាំ​ដំណាំ​ផងដែរ ​គឺត្រូវតែ​ធ្វើ​ដើម្បី​លក់ ​និង​ធ្វើ​ដោយ​ប្រើ​បច្ចេកទេស​ថ្មី ​និង​ជ្រើសរើស​ពូជ។ ឯកឧត្តម​បានស្នើ​មន្ត្រី​ក្រុមការងារ​របស់ឯកឧត្តម និងអ្នកជំនាញ​កសិកម្ម​ ចុះជួយ​បង្ហាត់បង្រៀន​ប្រជាជន​អំពី​បច្ចេកទេសទាំងនោះ។ ព្រមទាំង​ដឹកនាំ​កសិករ ​ទៅធ្វើ​ការដកពិសោធន៍​ជាមួយ​កសិករ​គំរូ ដែល​ទទួលជោគជ័យ​ក្នុង​ការងារ​កសិកម្ម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 164

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 173

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 138

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 157

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 294

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 310

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 608

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 562

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 323

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 546

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 398

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 352

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...