រដ្ឋមន្ត្រីទៅពិនិត្យ​ប​នែ្លអាយ​ភី​អ៊ឺ​មនៅ​ឃុំ​តា​ម៉ឺន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4897

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  បាន​លើកទឹកចិត្ត​ដល់​សហគមន៍ ផលិត​ប​នែ្ល​អាយ​ភី​អ៊ឹម (IPM) ឲ​បន្ត​ការ​ខឹ​ត​ខំ​តទៅទៀត​ជាមួយ​ការពង្រីក​ប​នែ្ថ​ម​សមាជិក​របស់ខ្លួន។

ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​កសិកម្ម ​បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ប្រព័ន្ធ​ស្រោចស្រព ​នៅ​អាង​កំពីងពួយ ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ និង​ទៅ​ពិនិត្យមើល​សកម្មភាព​របស់​សហគមន៍​ផលិត​ប​នែ្ល ក្រោម​ការផ្សព្វផ្សាយ​របស់​អា​យ​ភី​អឹម នៅ​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល។

ការផលិត​ប​នែ្ល​ ដោយ​មិន​មានប្រើ​ជីគីមី​ និង​ថ្នាំពុល​កសិកម្ម ​ដែល​កម្មវិធី​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ២០០។ ក្រោយ​មានការ​ផ្សព្វផ្សាយ​អាយ​ភី​អ៊ឹម ​ក៏បាន​រៀបចំ​បានជា​ក្លឹប និង​ឈាន​មកដល់​ការបង្កើត​បានជា​សហគម​ន៍​ផលិត​ប​នែ្ល​នេះ​ឡើង។ ក្នុង​សហគមន៍​នេះ​មាន​ក្លឹប​ចំនួន២ ។ តាមរយៈ​ការអនុវត្តន៍​អាយ​ភី​អ៊ឹម ​គឺ​បាន​ជំនួស​ការប្រើ​ថ្នាំពុល​កសិកម្ម​និង​ជីគីមី​លើ​បន្លែ។

ខណៈ​នៃ​ការជួប​ជាមួយ ​កសិករ​ជា​សមាជិក​សហគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី ​បា​នស​មែ្ត​ការកោតសរសើរ ​ចំពោះ​ស្មារតី​របស់​កសិករ ​ដែ​ល​ទទួលយកបាន​នូវ​ចំណេះដឹង​ថ្មី និង​សាមគ្គី​គ្នា ​រៀបចំ​បានជា​សហគមន៍ ​ផលិត​បន្លែ​នេះ​ឡើង។ ឯកឧត្តម​បាន​ជំរុញ​ឲ​បន្ត​ពង្រីក ​សមាជិក​បន្ថែមទៀត និង​ធ្វើយ៉ាងណា​ឲ​សហគមន៍​មានកំ​លាំងកាន់តែខ្លាំងៗ ដើម្បី​ឈានទៅ​ពង្រីក​ទីផ្សារ​របស់ខ្លួន។

នៅពេល​ជួប​ជាមួយឯកឧត្តម​រដ្ឋមន្ត្រី​ កសិករ​ផលិត​ប​នែ្ល​ទាំង​នោះ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ទីផ្សារ​ប​នែ្ល​របស់ខ្លួន។ ប៉ុ​នែ្តឯកឧត្តមរដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ទៅវិញ​ថា ប​នែ្ល​អាយ​ភី​អ៊ឹម​គឺ​មិន​ខ្វះ​ទីផ្សារ​ទេ ដោយឯកឧត្តម​ណែនាំ​ឲ​ផលិត​បន្លែ​ឲ​បាន​ច្រើន​មុខ និង​មាន​ចំនួន​ច្រើន​ ដើម្បី​ទាក់ទាញ​ទីផ្សារ។ ជាមួយនេះ​នៅក្នុង​សហគមន៍​ក៏​គួរ​មាន​ទីកន្លែង​ដាក់លក់​ប​នែ្ល​របស់ខ្លួន​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​ពន្យល់​ដល់​កសិក​រ​អំពី​គុណវិបត្តិ​នៃ​ការប្រើប្រាស់​ជីគីមី​ និង​ថ្នាំពុល​កសិកម្ម ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ​ខាតបង់​ថវិកា​ប៉ុណ្ណោះ​ទេ ​តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ផងដែរ។

មន្ត្រី​ដដែល​បាន​ឲ​ដឹង​ទៀតថា ខណៈ​ជួប​កសិករ​នៅ​ទីនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជូន​ថវិកា​ដល់​ក្លឹប​ទាំងពីរ​សហគមន៍ ដែល​ក្នុង​ក្លឹបនីមួយៗទទួលបាន​ប្រាក់​ចំនួន ២លាន​រៀល ដើម្បី​ប្រើប្រាស់​ដំណើរការ​សហគមន៍៕

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 259

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 293

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 278

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 292

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 302

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 406

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 370

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 372

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 388

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 393

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...