ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ ជាមួយ​លោក Mi-Ho, Jon អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ធុរកិច្ច​កូរ៉េ ប្រចាំ​នៅរាជធានី​ភ្នំពេញ

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3489

នៅ​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៣ ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ៩ និង ៥០ នាទី​ព្រឹក ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ មន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ជូន លោក Mi-Ho, Jon អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ធុរកិច្ច​កូរ៉េ ប្រចាំ​នៅ រាជធានី​ភ្នំពេញ និង​សហការី ៣ នាក់ ក្នុងនាម Korea Trade-Investment Promotion Agency, KOTRA ចូលជួប​សម្ដែង​ការ គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង ។

លោក Mi-Ho, Jon បាន​គោរព​ថ្លែងអំណរគុណ​ជូន​ឯកឧត្ដម​រដ្ឋមន្ដ្រី ចំពោះ​ការផ្ដល់​ឱកាស​ដ៏​មានតម្លៃ ដើម្បី​ទទួល​ជួប សវនាការ និង​សម្ដែង​នូវ​ក្ដី​អបអរសាទរ​ចំពោះ​ការចូល​កាន់ដំណែង​រប​ស់ឯក​ឧត្ដម​រដ្ឋមន្ដ្រី ។ បន្ទាប់មក លោក និង​សហការី​បាន ជម្រាប​អំពី​គោលបំណង​នៃ​ជំនួប​គឺ​គោរព​រាយការណ៍​អំពី​គោល​គំនិត វឌ្ឍនភាព និង​កិច្ច​ការគ្រោង​អនុវត្ដ​បន្ដ ទាក់ទង​នឹង​គម្រោង បង្កើត​កម្រង​ឧស្សាហកម្ម​ស្រូវ អង្ករ (Proposed Rice Industry Cluster Project, RICE) ដែលមាន​គោលបំណង ជួយ​កែលម្អ និង​ពង្រឹង​ខ្សែសង្វាក់​ផលិតកម្ម និង​គ្រប់​គ្រងស្រូវ​អង្ករ សំដៅ​ធ្វើឱ្យ​កម្ពុជា​ផលិត​បាន​ស្រូវ​អង្ករ​ច្រើន ប្រកបដោយ​គុណភាព ស្របតាម តម្រូវការ​ទីផ្សារ​អន្ដរជាតិ ។ មុននឹង​ផ្ដើម​អនុវត្ដ ភាគី​កូរ៉េ​បាន​ចំណាយពេល ៨ ខែ ដើម្បី​សិក្សា ហើយ​គ្រោង​សហការ​ជាមួយ​ក្រសួង ដើម្បី​រៀបចំ​ធ្វើ​សិក្ខាសាលា​ស្ដីពី​គម្រោង​នេះ នៅ​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៣ នៅ​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់ថា KOTRA មាន ប្រ​វ​ត្ដិ​ធ្វើ​សកម្មភាព​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​កូរ៉េ និង​ក្រុមហ៊ុន​អន្ដរជាតិ​ជាង ៥០ ឆ្នាំ ហើយដោយ​ពិនិត្យឃើញ​អំពី​គោលនយោបាយ​ថ្មី របស់​រដ្ឋាភិបាល​កូរ៉េ សំដៅ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា KOTRA មានបំណង​អនុវត្ដ​គម្រោង​នេះ ដោយ​សហការ ជាមួយ​ក្រុមហ៊ុន កូរ៉េ និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន ដោយ​ប្រើប្រាស់​ទីកន្លែង​តូច​ដើម្បី​អនុវត្ដ​បង្ហាញ​សកម្មភាព និង​បច្ចេកវិទ្យា​សមស្រប​នានា ចាប់ ពី​ផលិតកម្ម រហូតដល់​ការកែច្នៃ ដើម្បី​ទទួលបាន​អង្ករ​ប្រមាណ ១០,០០០ តោន/ឆ្នាំ សម្រាប់​នាំចេញ ដោយ​ប្រើប្រាស់​ថវិកា ODA ពី​រដ្ឋាភិបាល​កូរ៉េ ។ ក្នុងនោះ គេ​មាន​គម្រោង​រៀបចំ​ឱ្យមាន​មជ្ឈមណ្ឌល​ស​ម្ងួ​ត និង​ទុកដាក់ ។ គេ​បាន​រកឃើញថា​កម្ពុ​ជាមាន លក្ខខណ្ឌ​ធម្មជាតិ​យ៉ាង​ល្អប្រសើរ​សម្រាប់​ផលិតកម្ម​ស្រូវ ហើយ​អង្ករ​កម្ពុ​ជាមាន​គុណភាព​យ៉ាង​ល្អ រហូតដល់​ទទួលបាន​ចំណាត់ថ្នាក់ លេខ ១ ដែលជា​អំណោយផល​ដ៏​ប្រសើរ​សម្រាប់​ដណ្ដើមបាន​ទី​ផ្សារ​អន្ដរជាតិ ។ កិច្ច​ការដែល​គួរ​យក​ចិ​ត្ដ​ទុកដាក់​គឺ ជួយ​ពង្រឹង​បន្ថែម នូវ​កិច្ច​ប្រតិ​ប​ត្ដិ​ការ​នានា​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម និង​តម្លៃ ដោយ​ធ្វើការ​បណ្ដុះបណ្ដាល ឬ​អភិវឌ្ឍ​ធនធានមនុស្ស ហើយ​បញ្ចូលមក​ប្រើ ប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ជំរុញ​បង្កើន​ទិន្នផល ភាព​សុទ្ធ​ខាង​ពូជ សមត្ថភាព​ស្រោច ស្រព អត្រា​អង្ករ និង​អត្រា​អង្ករដើម​ដែល​កិន​បាន ទន្ទឹមគ្នា​នឹង​ការកាត់បន្ថយ​ការចំណាយ​សម្រាប់​ផលិតកម្ម ការគ្រប់គ្រង ការ​កិន ប​ម្លែ​ង ការដឹកជញ្ជូន សេវាកម្ម​រដ្ឋបាល ។ល។ ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នានា មាន​ធនាគារ​មួយ​ឈ្មោះ Korea Exim Bank បាន ចាប់អារម្មណ៍ និង​ចូលរួម ហើយ​កំពុង​រៀបចំ​របាយការណ៍​ស្ដីពី​លទ្ធផល​សម្រេចបាន​ជូន​នាយករដ្ឋមន្ដ្រី​របស់គេ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ដ្រី KOTRA ដែល​បាន​ផ្ដួចផ្ដើម​គំនិត​អនុវត្ដ​គម្រោង​ខាងលើ ដែល​សមស្រប​ជាខ្លាំង​ជាមួយនឹង​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិ​បាល ក្នុងការ​បង្កើន​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានបង្ហាញ​នូវ​ឆន្ទៈ​គាំទ្រ និង​ចូលរួម​សហ​ប្រតិ​ប​ត្ដិ​ការ ជម្រាបជូន​ភាគី​ភ្ញៀវ​អំពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) ដែលមាន​ភាពសមស្រប​សម្រាប់​ទទួល​សហ ការ​អនុវត្ដ​កិច្ចការ​នេះ និង​សម្ដែង​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា​កិច្ចសហប្រតិបត្ដិការ​នេះ ជាពិសេស​ការនាំមក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ទំនើប និង​ការអភិវឌ្ឍ​ធនធានមនុស្ស នឹង​ផ្ដល់នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ។ យើង​ត្រូវ​សហការ​រួមគ្នា​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ផងដែរ។ ទន្ទឹមនឹងនេះ​ក៏ត្រូវ​គិតគូរ​អំពី​ការកំណត់​តំបន់​គោលដៅ​ឱ្យបាន​ច្បាស់លាស់ ផ្សារភ្ជាប់​ទៅនឹង​សហគមន៍​អភិ វ​ឌ្ឍ​កសិកម្ម​និង​ការ​អនុវត្ដ​កសិកម្ម​តាម​កិច្ចសន្យា​ផងដែរ។

ជំនួប និង​ការពិភាក្សា​ការងារ​បាន​ប្រ​ព្រឹ​ត្ដទៅ​ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្ដិការ​ខ្ពស់ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 281

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 274

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 296

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 289

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 302

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 326

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 342

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 355

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 363

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 360

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 355

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 385

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...