ឯកឧត្តមអ៊ុករ៉ាប៊ុនប្រជុំនៅមន្ទីរកសិកម្មខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3418

កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១៥​នេះ​ឯកឧត្តម​បណ្ឌិត​អ៊ុក​រ៉ា​ប៊ុន​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បាន​អញ្ចើញ​ជា​អធិបតី​នោះ​ក្នុង​ពិ​ធី​ជួប​ជុំ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជ​ការ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​។​ ​លោក​ឈឹម​ វិជ្ជរ៉ា​ ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​បាត់ ​ដំបង​ ​បាន​រាយ​ការណ៏​អំពី​ស្ថាន​ភាព​មន្ត្រី​រាជ​ការ​ និង​ការ​ងារ​បង្ក​បង្កើន​ផល​កសិកម្ម​ ក្នុង​នោះ​ស្រូវ​រដូវ​វស្សា​អនុវត្ត​បាន​ ២៩៥០៦១​ ហិច​តា​គឺ​ស្មើ​នឹង​ ១១៧០៩​ ភាគ​រយ​នៃ​ផែនការ​ ស្រូវ​រដូវ​ប្រាំង​អនុវត្ត​បាន​១១៧៣៨ ​ហិចតា​ លើស​ផែន​ការ​ដែល​បាន​គ្រោង​ទុក ​ទិន្នផល​ជា​មធ្យម​ ៣​ តោន ៨៨៨​គីឡូ​ក្រាម​ក្នុង​មួយ​ហិច​តា ​ក្រៅ​ពី​ដំ​ណាំ​ស្រូវ​ នៅ​មាន​ការ​ងារ​ចិញ្ចឹម​សត្វ ​ការ​ដាំ​ដុះ​ដំ​ណាំ​រួម​ផ្សំ​ ដំ​ណាំ​កសិឧស្សា​ហ​កម្ម ​គឺ​មាន​ សន្ទុះ​កើន​ឡើង​គួរ​ឲ្យកត់​សម្កាល់​។

បន្ទាប់​មតិចំ​ណាប់​អារម្ម​ពី​សំណាក់​ឯកឧត្តម​ចន្ទ័​ សុ​ផល​ អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់​ដំបង​រួច​មក​ ឯក​ឧត្តម​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​បាន​មាន​ប្រសាសន៍​ស្ងើច​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​រាជ​ការ​នៃ​មន្ទី​កសិកម្ម​ខេត្ត​បាត់​ដំបង​ដែល​សម្រេច​បាន​លទ្ធ​ផល​ការ​ងារ​យើង​ធំ​ធេង​គី​អនុវត្​តការ​ងារ​បង្កប​ង្កើន​ផល​ទាំងរ​ដូវ​វស្សា​ ទាំង​រដូវ​ប្រាំង​ បាន​លើស​ផែន​ការ​ដែល​បាន​គ្រោង​ទុក ​ដែល​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​នូវ​ការ​ខិត​ខំនេះ​រួម​ចំណែក​រក្សា​ អត្តសញ្ញាណ​ខេត្ត​បាត់​ដំបង​ គឺ​ជា​ខេត្ត​ជង្រុក​ស្រូវ​ របស់​ប្រទេស​យើង​។ ​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​បាន​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត និង​សំណូម​ពរ​សូម​ឲ្យ​បន្ត​ការ​ខិត​ខំ​នេះ​បន្ថែម​អោយ​បាន​គ្រប់​គ្រាន់ ​មាន​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ចាប់​ពីថ្នាក់​មន្ទីរ​ ថ្នាក់​ការិយាល័យ​ជំនាញ​រហូត​ដល់​ថ្នាក់​ការិយាល័យ​កសិកម្ម​ស្រុក​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​អោយ​ម៉ឹង​ម៉ាត់ ​នូវ​ការ​នាំ​ចូល​ និង​ការ​ធ្វើ​ចរាចរ​សំភារៈ​កសិកម្ម ​ក្លែង​បន្លំ​គុណ​ភាព ​និង​ត្រូវ​បន្ត​អនុវត្ត​បច្ចេក​ទេស​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោល​ការណ៍​ធម្ម​ជាតិ ​ឈាន​ឆ្ពោះ​នៅ​បង្កើន​ទិន្នផល​ បង្កើន​រដូវ​ដាំដុះ​នៅ​លើ​ផ្ទៃ​ដី​ដដែល​ ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តី​ពី​ការ​ជម្រុញ​ផលិតកម្ម​ដំណាំ​ស្រូវ​ និង​នាំចេញ​អង្ករ​៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 138

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 145

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 141

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 134

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...