ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមប្រារព្ធពិធី «ទិវាមច្ឆជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3739

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅអាងទឹកអន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្រារព្ធពិធី"ទិវាមច្ឆជាតិ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទិវាមច្ឆជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីចូលរួមក្នុងការអភិវឌ្ឍនិងអភិរក្សថែរក្សាពូជត្រី ក៏ដូចជាវារីជាតផ្សេងៗទៀតឲ្យបានគង់វង្សធានានិរន្តរភាពធនធានជលផល។ នេះជាពិធីទិវាមច្ឆជាតិលើកទី១៤ ដែលបានរៀបចំលែងកូនត្រីចម្រុះចំនួន ១លានក្បាល កូនបង្កងចំនួន ១សែនក្បាល និងមេត្រីពូជមួយចំនួនដូចជា ត្រីគល់រាំង ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីព្រលូង ត្រីអណ្ដែង ត្រីក្រាញ់ ត្រីផ្ទក់ ហើយនិង អន្ទង់ កង្កែប អណ្ដើក ។ល។ ដើម្បីធ្វើឲ្យអាងនេះសម្បូរមចួជាតិសម្រាប់បំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពនៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផល ជូនអង្គពិធី ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

១-ការងារសហគមន៍នេសាទ: បង្កើតបានសហគមន៍នេសាទសរុបមាន ៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបមាន ៤៧៧ និងសហគមន៍នេសាទសមុទ្រមាន ៣៩។

២-ការងារអភិរក្សជលផល: បានបង្កើតកន្លែងអភិរក្សជលផលសរុបចំនួន ៥៦១កន្លែង និងអន្លង់ត្រីមេពូជចំនួន ៩៧កន្លែង នៅទន្លេមេគង្គលើ ដើម្បីថែរក្សា និងការពារត្រីពូជ។

៣-ការងារអភិវឌ្ឍន៍វារីវប្បកម្ម: នៅឆ្នាំ២០១៥ បរិមាណផលត្រីពីវារីវប្បកម្ម មានប្រមាណ ១៤៣ ពាន់តោន (មានការកើនឡើងប្រមាណ ២០%)។ អ្នកចិញ្ចឹមត្រីមាន ៧៧ ១៧២ គ្រួសារ និងទីតាំងភ្ញាស់បង្កាត់ត្រីមានចំនួន ៣០៧ កន្លែង ក្នុងនោះ ២៩៤ កន្លែង ជារបស់ប្រជាពលរដ្ឋដែលមានសមត្ថភាពផលិតកូនត្រីពូជប្រមាណ ១៨០លានកូន ហើយនិងស្រះសហគមន៏ជម្រកត្រី មានចំនួន៧៤៤ស្រះ។

៤-ការងារបង្ក្រាបបទល្មើសជលផល: មានបទល្មើសផលផលចំនួន ៣ ៩៧៤ករណី ត្រូវបានបង្ក្រាប ក្នុងនោះពិន័យអន្តរការណ៌ចំនួន ៤១៨ករណី បញ្ចូនទៅតុលាការចំនួន ១៨១ករណី ដាក់ពន្ធនាគារចំនួន ៨៥នាក់។ ទោះជាយ៉ាងណា បទល្មើសជលផលនៅតែបន្តកើតមាន ដោយសារវិសាលភាពដែននេសាទមានសភាពស្មុគ្រស្មាញ ជនល្មើសប្រើឧបករណ៏នេសាទទំនើប ទូក កាណូតល្បឿនលឿន ហើយនិងមន្ត្រីជលផលមានគ្នាតិច និងខ្វះខាតមធ្យាបាយ ជាដើម។

៥-សមត្ថភាពស្ថាប័ននិងក្របខណ្ឌច្បាប់: ជាមួយនឹងបញ្ហាប្រឈមដូចជាកង្វះធនធានមនុស្ស មធ្យោបាយនិងសម្ភារៈ ការវិនិយោគនៅមានកម្រិត និងចន្លោះប្រហោងផ្នែកច្បាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផល លើចំណុចចម្បង៣ គឺ: (១) កែសម្រួលលើក្របខណ្ឌច្បាប់ ផែនការ និងសមត្ថភាពស្ថាប័ន (២) កែសម្រួលលើទម្រង់ការងារនៃការគ្រប់គ្រងធនធានជលផល និង (៣) ស្រាវជ្រាវវិទ្យាសាស្ត្រជលផល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 153

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 152

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 141

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 176

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 257

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 259

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 236

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 249

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 400

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 392

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 743

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 660

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕