ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 305

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ ចាប់ពីចំណុចមាត់ពាមជ្រោយស្តី រហូតដល់ចំណុចកដប អ្នកតាជាមា ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បេសកកម្មនេះមានការចូលរួមពីមន្ត្រីជំនាញរដ្ឋបាលជលផល កងរាជអាវុធហត្ថខេត្ត និងកងពលតូចថ្មើរជើងលេខ៥៣ សរុបចំនួន២២នាក់ ដោយប្រើប្រាស់កាណូតចំនួន៤គ្រឿង។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញ និងបង្ក្រាបបទល្មើសនេសាទចំនួន១ករណី ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់បិទច្រកផ្លូវចរាចរណ៍ត្រីនៅចំណុច «កដប» ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ឧបករណ៍ដែលត្រូវបានរុះរើ និងបំផ្លាញចោល រួមមាន របាំងលបណឬរ៉ាវចំនួន៤របាំង លប/លូចំនួន៤មាត់ របាំងព្រួលប្រវែងប្រមាណ៨៧០ម៉ែត្រ និងបង្គោលឫស្សីចំនួន១២២ដើម ព្រមទាំងបានលែងត្រីចំនួន១៥គីឡូក្រាមចូលក្នុងដែនទឹកធម្មជាតិវិញ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន ផល្លីកា បានអំពាវនាវដល់ប្រជានេសាទទាំងអស់ឱ្យចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីជលផល ជៀសវាងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអាចបង្កការខាតបង់ថវិកា និងប្រឈមនឹងវិធានការផាកពិន័យតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្លាំងចម្រុះទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញភារកិច្ចការពារធនធានជលផលទាំងថ្ងៃទាំងយប់។
ជាចុងក្រោយ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរៀបចំកាលវិភាគប្រតិបត្តិការល្បាតឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវការបែងចែកភារកិច្ចប្រកបដោយតុល្យភាព និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ។ ទន្ទឹមនឹងនេះ ក៏បានស្នើឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យសកម្មភាពនេសាទលៀស ការទិញលក់ និងការដឹកជញ្ជូន ដើម្បីទប់ស្កាត់ការនាំចេញលៀសទៅក្រៅប្រទេសដោយខុសច្បាប់ និងចូលរួមថែរក្សាធនធានជលផលឱ្យបានគង់វង្ស៕

Other News
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 150

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូធុរកិច្ចកាណាដា

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចកាណាដា...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 210

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនភាពធន់និងនិរន្តរភាពក្នុងវិស័យកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 233

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​ ដឹកនាំដោយ ឯកឧត្តម Christian DesRoches ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 306

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 376

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ​បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «វិស័យកសិកម្មកម្ពុជា៖ នវានុវត្តន៍ ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍការនាំចេញ»

នារសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 375

ក្រសួងកសិកម្មប្រគល់កូនមាន់និងសម្ភារៈដល់គ្រួសារជនបង្គោលចំនួន ៥០គ្រួសារនៅក្រុងសិរីសោភ័ណ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំ ឆោមសង្ហា អគ្គលេខាធិការរង និងជាជំនួយការអនុវត្តគម្រោងប្រចាំក្រុង តំណាងឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកគម្រោង...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 444

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា អញ្ជើញចុះហត្ថលេខា​លើ សេចក្តីប្រកាសបំណងកម្ពុជា-បារាំង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នាថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា​លើ​ សេចក្តីប្រកាសបំណង​...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 395

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសម្របសម្រួលកិច្ចប្រជុំដំបូង ស្ដីពីការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 362

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៦ 578

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផល​សក្កានុពល នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផល​សក្កានុពល...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 693

ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥

នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 735

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​ ចំនួន៤ និងរោងចក្រវេចខ្ចប់មៀន នៅខេត្តប៉ៃលិន

នាថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​...