Other News
នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចកាណាដា ដែលដឹកនាំដោយលោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើកាលានុវត្តភាពវិនិយោគ ចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព ជាពិសេសការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្ម និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជា៕