ឯកឧត្តមរដ្ឋមន្ត្រីចុះ​ពិនិត្យ​ដំណាំ​ម្រេច​នៅ​ភូមិ​អង្គ​រជ័យ២

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4675

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន​រ ដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី​ កាលពីពេលថ្មីៗនេះ​ បាន​អ​ញ្ចើ​ញ​ជួបជាមួយ​សហគម​ន៏​ដាំ​ម្រេច ​និង​ប្រជាកសិករ​ចំនួន១០០គ្រួសារ នៅ​ភូមិ​អង្គរជ័យ២ ឃុំ​ដំណាក់​កន្ទួតខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត។ ជាមួយនេះ​ ឯកឧត្តមក៏បាន​ស្នើ​ឲ្យ​អ្នកជំនាញ​ខាង​ដំណាំ​ទុរេន ​ចុះ​ស្រាវជ្រាវ​ពីមួយ​ហេតុ ដែល​ធ្វើ​ឲ្យ​ដើម​ទុរេន​ងាប់​ច្រើន​នា​ឆ្នាំនេះ។

មន្ត្រី​ខុទ្ទកាល័យឯកឧត្តម​រដ្ឋមន្ត្រី ​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ឱ​កាស​ ​ចុះ​ពិនិត្យ​ដំណាំ​ម្រេច​នៅ​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ដំណាំ​ម្រេច​កំពត ​នៅ​ភូមិ​អង្គរជ័យ​ពីរ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ចុះ​ពិនិត្យមើល​ផ្ទាល់​ ក្នុង​ចម្ការ​ម្រេច​ និង​បានធ្វើការ​កោតសរសើរ ​ដល់​កសិករ​ផងដែរ។ ឯកឧត្តម​ក៏បាន​អនុញ្ញាត ​ឲ្យ​កសិករ​មានមតិ ​ពី​ប​ញ្ហ​ដែល​ជួបប្រទះ ​នៅក្នុង​ការដាំ​ដំណាំ​ម្រេច និង​អនុញ្ញាត​ឲ្យ​អ្នក​ប​ចេ្ច​ក​ទេស​ របស់​ក្រ​សូង​កសិកម្ម​ ពន្យល់​ដល់​កសិករ​វិញ ពី​ប​ញ្ហ​ដែល​ប្រជាជន​ជួបប្រទះ​ដូចជា ជំងឺ​ម្រេច​សត្វ ល្អិត​បំផ្លាញ។ល។

មន្ត្រី​ដដែល​បាន​និយាយទៀតថា​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ប្រាប់​ដល់​កសិករ​ដាំ​​​ម្រេច​ថា​កាលពី​សម័យ​សង្គមរាស្ត្រនិយម​ ត្រូវបាន​ចាត់ទុក​ម្រេច ជា​សេដ្ឋកិច្ច​ទី៣ នៃ​ប្រទេស​យើង ដែល​ដាំ​បាន​ចំនួន៣លាន​ជន្លង់​ និង​បិ​មាណ​ផល​នាំម្រេច​ចេញ រហូតដល់៨០០០តោន​ក្នុង​មួយឆ្នាំ ​និង​ប​ច្ចុប្បន្ន ​សម្រាប់​ខេត្តកំពត​ នាំចេញ​មាន​ត្រឹមតែ១០តោន​ក្នុង​ឆ្មាំ ​ហើយ​ដាំ​បាន២៧ពាន់​ជន្លង់​តែ​ប៉ុ​ណ្តោះ។ ទី​ផ្យា​រដែ​ល​ធំ​ផុត ​គឺ​សហគម​ន៏​អឺរ៉ុប ​ព្រោះ​ម្រេច​កំពត​មាន​លក្ខណៈពិសេស​ មានរ​ស​ជាតិ​ហឹរ និង​ឈ្ងុយឆ្ងាញ់​ប្លែកគេ(មិន​ប្រើ​គីមី)។

ឯកឧត្តម​រដ្ឋរ​មន្ត្រី ​ក៏បាន​ស្នើ​ឲ្យ​ប្រជា​សហគម​ន៏ ​សូម​រក្សា​នូវ​ទម្លាប់​ល្អ។ លក់​នូវ​ផលិតផលពិតៗ កុំ​ភូតភរ​គា្មន​ភាពស្មោះត្រង់​ ដើម្បី​ឲ្យ​ភ្ងៀ​វ​មាន​ទំនុកចិត្ត។ ទាក់ទង​ដល់​ដំណាំ​ទុរេនឯកឧត្តម​រដ្ឋមន្ត្រី ​បាន​រំលឹកថា ឆ្មាំ​នេះ​ទុរេន​កំពត​ងាប់​ច្រើនណាស់​ សូម​អគ្គនាយកដ្ឋាន កសិកម្ម​ចុះ​ស្រាវជ្រាវ។ ត្រូវ​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត ​នូវ​បញ្ហា​លើ​ដំណាំ​ទុរេន ​ដើម្បី​កុំ​ឲ្យ​ប់ះ​ពាល់​ដល់​ជីវភាព​ដល់​ជី​ភាព​ប្រជាកសិករ។ ជួយ​សហ​គ​ន៏​លក់​តម្លៃ​រួម និង​ផលិតផល​ពិត។       ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទី​សិ​ក្សា​រក​ទីតាំង​ធ្វើ​ស្រះ១កន្លង ​ជូន​សហគម​ន៏​ផងដែរ៕

Other News
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 473

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 458

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 477

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 459

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 627

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 616

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 602

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 567

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 634

លោកជំទាវ អ៊ឹម រចនា ដាក់ទិសដៅថ្មីដើម្បីប្រសិទ្ធភាពនៃការអភិរក្ស​ផ្សោត​ទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព​ពេលចេញល្បាតក្នុងរដូវវស្សា

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 635

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញមៀនប៉ៃលិន

ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ៦...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 621

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​ ដើម្បីគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុក

នាព្រឹកថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 727

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ...