Other News
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ដែលកម្មវិធីនេះ រៀបចំឡើងក្រោមការផ្តួចផ្តើមឡើងកាលពីដើមឆ្នាំ២០២៤ ដោយឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និងបង្កើនប្រាក់ចំណូល/ចំណេញដល់កសិករតាមរយៈការបង្កើត អេកូស៊ីស្តឹម (Eco-system) ពេញលេញក្នុងវិស័យកសិស្បៀងអាហារ ចាប់ពីការផលិត ការដឹកជញ្ជូន (Logistics) រោងចក្រកែច្នៃ បច្ចេកវិទ្យា រហូតដល់ទីផ្សារ និងហិរញ្ញវត្ថុ។ ការណ៍ថ្លែងនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៕