ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយ លោកស្រី ចំរើន មូតិតា និងលោក Eric Johnson ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏សង្គម នៃធនាគារពិភពលោក ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០១៨ 3531

នៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោកស្រី ចំរើន មូតិតា ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏ជនបទ និងលោក Eric Johnson ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏សង្គម នៃធនាគារពិភពលោក ចូលជួបសម្តែងការគួរសមនៅឯ ទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណង ពិគ្រោះយោបល់ពីការវាយតម្លៃគម្រោង លើកកម្ពស់កម្រិតជីវភាព និងសហគមន៏ក្រីក្រ ដើម្បីឈានទៅបញ្ចប់ឯកសារគម្រោងទាំងស្រុង។ លោកស្រី ចំរើន មូតិតា បានមានប្រសាសន៏ថា គម្រោងនេះត្រូវបានរៀបចំឡើងក្នុងទិសដៅ ជួយកែលំអជីវភាពរបស់ពលរដ្ឋក្រីក្រនៅជនបទនិងទីក្រុងតាមរយៈផ្តល់ ការបណ្តុះ បណ្តាលបច្ចេកទេសកសិកម្ម និងក្រៅកសិកម្មដល់ពួកគាត់ បង្កើតឱកាសប្រើប្រាស់ឥណទាននិងប្រាក់សន្សំតាមរយៈក្រុមជួយខ្លួនឯង និងបង្កើនផលិតភាពកសិកម្ម និងក្រៅកសិកម្ម និងសង្វាក់ផលិតកម្មតម្លៃបន្ថែម។ គម្រោងនេះបានចែកតំបន់គោលដៅជាពីរគឺ ខេត្តសៀមរាបមានចំនួន ១៥ ០០០គ្រួសារ និងរាជធានីភ្នំពេញមានចំនួន ៤ ៤៤៣គ្រួសារ ដែលមាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់២០២១។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគាំទ្រដល់ការរៀបចំគម្រោងនេះ ដោយឡែកដើម្បីជំរុញអោយគម្រោងនេះអនុវត្តកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយតំណាងធនាគារពិភពលោក ពិចារណាសិក្សាលើការវិភាគសេដ្ឋកិច្ចកសិកម្ម ដោយពិនិត្យអោយបានស៊ីជម្រៅនូវកម្រិតជីវភាពកសិករខ្នាតតូច នឹងវិភាគពី កម្រិតចំណូលរបស់ពួកគាត់ប្រចាំឆ្នាំ ធៀបទៅនឹងផលិតផលក្នុងស្រុកសរុបក្នុងប្រជាជនម្នាក់ ធ្វើយ៉ាងណាអោយចំណូលពីវិស័យកសិកម្មនោះអាច ឆ្លើយតបទៅនឹងកំណើន សេដ្ឋកិច្ចជាមធ្យម រង្វង់៧ភាគរយ ទើបប្រជាកសិករខ្នាតតូចទាំងនោះអាចទ្រទ្រង់ស្ថានភាពនៃការវិវឌ្ឍន៏សេដ្ឋកិច្ចបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយបញ្ជូលបច្ចេកវិទ្យាកសិកម្មទំនើប សម្រាប់ប្រព័ន្ធស្រោចស្រពខ្នាតតូច ដូចជាការសាងសង់អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងរៀបចំប្រព័ន្ធចែកចាយមេជូនសហគមន៏ ដែលប្រើប្រាស់ទឹកសម្រាប់ការដាំបន្លែ និងដំណាំរួមផ្សំ ដើម្បីកាត់បន្ថយចំណាយថ្លៃដើម ហើយឈានទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងប្រកួតប្រជែងជាមួយការនាំចូល។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 128

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 126

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 131

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 134

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 140

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 303

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 279

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 304

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 320

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 346

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 426

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...