នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖ ឯកឧត្តម សេន សុវណ្ណ លោក នូ យុត្តិកា តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំកម្រិតជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ ដឹកនាំដោយ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ អនុប្រធានក្រុមការងារទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ុំ សំអាង សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងដោយមានការចូលរួមពី តំណាងក្រុមការងារទី៤ក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ រៀបចំឡើងដោយយោងច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីលើកកម្ពស់ការចូលរួមរបស់បសុពេទ្យ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈបសុព្យាបាល ស្របតាមក្រមសីលធម៌វិជ្ជាជីវៈបសុព្យាបាលនៃព្រះរាជាណាចក្រកម្ពុជា៕