នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ បើទោះបីជាជាប់ដឹកនាំការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីក៏ដោយ ក៏លោកនៅគិតអំពីសុខទុក្ខរបស់ប្រជាជនជានិច្ច៕