ព័ត៌មានផ្សេងៗទៀត
ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកជំនួយ ជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅសមរភូមិជួរមុខ ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
ឯកឧត្តម និងលោកជំទាវ បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារទាំងមូលចំពោះវីរកងទ័ព។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ គាំទ្រនិងឈរជាមួយវីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងក្នុងការការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង៕