Other News
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ប្រព័ន្ធ UMS នេះរួមមានមុខងារស្នូលចំនួន ៣ ៖
១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS)
២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)
៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)៕