ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថាន​ភាព​ជំ​ងឺ​ផ្តា​សាយ​បក្សី (H5N1)

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 21282

កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​វាយតម្លៃ​លើ​ស្ថានភាព​ជំងឺផ្តាសាយបក្សី (H5N1) នៅ​កម្ពុជា​ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន មន្ទីរ​កសិកម្ម ប្រធាន​ក​រិ​យា​ល័យ​ពេទ្យសត្វ​ទូទាំង២៤ រាជធានី ខេត្ត  និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត។

នាឱកាស​នោះ​លោក ស៊ន សាន ប្រធាន​វិ​ទ្យ​ស្ថាន​ស្រាវជ្រាវ​ជាតិ​បសុព្យាបាល បាន​រាយការណ៍​ជូន​អង្គប្រជុំ​ជ្រាបថា​ចាប់​តាំង​ដើមឆ្នាំ២០១៣ រហូតមកទល់​ថ្ងៃនេះ​មានការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​មាន​ចំនួន ៧ ករណី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ០៦ ក្នុងនោះ​មាន​ក្មេងស្រី ៥ នាក់។ ជំងឺ​មាន​ភាព​ស្រួចស្រាវ​ជាងឆ្នាំមុនៗ ដំបូង​ឡើយ​ចាប់ផ្តើម​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុក​ព្រៃកប្បាស់ (ខេត្តតាកែវ) ស្រុក​គងពិសី (ខេត្តកំពង់ស្ពឺ) ស្រុក​ទូក​មាស និង​ស្រុក​អង្គ​ជ័យ (ខេត្តកំពត)។ បច្ចុប្បន្ន នាយកដ្ឋាន​ផលិតកម្ម និង​ប​សុ​ព្យា បាល​សហការ​ជាមួយ​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​បាន​ចាត់វិធានការ​តាមដាន និង​ទប់ស្កាត់​ពី​ចរាចរ​បក្សី​នៅ​គ្រប់កន្លែង​ផ្ទុះ​ជំងឺ​យ៉ាង​ម៉ឺងម៉ាត់​បំផុត។

យោង​លើ​ស្ថានភាព​នៃ​ជំងឺ​មាន​លក្ខណៈ​ស្រួចស្រាវ​យ៉ាង​ដូច្នេះ ឯក​ឧ​ត្ត​រដ្ឋមន្ត្រី​មានការ​បារម្ភ​យ៉ាងខ្លាំង ហើយ​សុំ​ឲ្យ​ឯកឧត្តម មន្ត្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់ ពិសេស​មន្ទីរ​កសិកម្ម ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត ត្រូវ​ចុះ​ចាត់វិធានការ​ជាបន្ទាន់​ទាំង​ការងារ​បច្ចេកទេស និង​ផ្សព្វផ្សាយ​ធ្វើយ៉ាងណា​ទប់ស្កាត់​ជំងឺ​នេះ​ឲ្យ​ខាងតែបាន​ទោះបី​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ។

ក្រៅពី​វិធាន​បសុពេទ្យ​ដែល​បាន​អនុវត្ត​ដើម្បី​ទប់​ស្ថា​ត់​នូវ​ការ​រាល​ឆ្លង​នូវ​ជំងឺ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ​បានផ្តល់​អនុសាសន៍​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ចុះទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​អាយុជីវិត​ប្រជាពលរដ្ឋ ធានា​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារ និង​ភាពជឿជាក់​ពី​សំណាក់​អន្តរជាតិ ក្នុងនោះ​មាន​ទី១-យកចិត្តទុកដាក់​ពី​ការយល់ដឹង​បឋម​តាមរយៈ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នូវ​រោគសញ្ញា​នៃ​ជំងឺ ការ​រាល​ឆ្លង អកា​រៈ​នៃ​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ និង​ភាពគ្រោះថ្នាក់​របស់​ជំងឺ ការងារ​នេះ​នាយកដ្ឋាន មន្ទីរ​កសិកម្ម​ខេត្ត និង​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្រូវ​ចុះ​អនុវត្ត​ជាបន្ទាន់ ទី២-យើង​ទទួលស្គាល់ថា​ការផ្តល់​ព័ត៌មាន​នៃ​ការផ្ទុះ​ជំងឺ​នេះ​នៅមាន​ភាពយឺត​យ៉ាង បញ្ហា​នេះ​ក៏​ធ្វើ​ឲ្យ​ចំណាត់ការ​មាន​ភាពយឺត​យ៉ាង​ដែរ។

ដូច្នេះ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ (ពេទ្យសត្វ​ភូមិ)ដែល​ក្រសួង​បាន​បណ្តុះបណ្តាល ទូទាំងប្រទេស​មាន​ជាង ១៤០០០ នាក់ ទុក​ធ្វើ​អ្វី​មិន​ប្រើ​ពួកគាត់ ហើយ​ប្រាកដ​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​ទំនាក់ទំនង​ក្នុងការ​ផ្តល់ព័ត៌មាន ប្រសិនបើ​ពួកគាត់​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​យើង​ដែលមាន​ស្រាប់។ បើ​ដូច្នេះ ត្រូវធ្វើ​បច្ចុប្បន្នភាព​ពេទ្យសត្វ​ភូមិ​ឡើងវិញ​ទាំងអស់​នៅ​ទូទាំងប្រទេស ហើយ​ត្រូវ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម ដើម្បី​ឲ្យ​ពួកគាត់​ក្លាយជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ប្រចាំ​ភូមិ​គាត់។ ទី៣-យើង​មិន​ប្រាកដថា​សាច់មាន់​ណា​ឈឺ សាច់មាន់​ណា​ជា ស៊ុត​ណា​ល្អ ស៊ុត​ណា​មិនល្អ​នោះទេ អញ្ចឹង​មានតែ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចំអិន​សាច់ ស៊ុន​ឲ្យ​បាន​ឆ្អិន​ល្អ​មុន​យកទៅ​បរិភោគ ប៉ុន្តែ​ហាម​បរិភោគ​មាន់​ងាប់​ជាដាច់ខាត​បើទោះបី​វា​កើត​ជំងឺ​អ្វី​ក៏ដោយ ហាមក្មេងៗទៅ​ប៉ះ កាន់ ចាប់​មាន់​លេង ទៅជិត​ទ្រុងមាន់​ជាដាច់ខាត បើ​បានជា​ប៉ះពាល់​វា​ហើយ​ត្រូវ​លាងដៃ​នឹង​សាប៊ូ ឬ​ផេះ​ឲ្យ​បាន​ស្អាត​ល្អ​មុន​ចាប់​កាន់​ចំណីអាហារ។

ឱ​ពុក​ម្តាយ​ត្រូវ​យល់ដឹង​ពី​សញ្ញា​នៃ​ការឆ្លង​ជំងឺ​ដល់​កូន​គឺមាន​គ្រុនក្តៅ ស៊ី​តុ​ណ្ហ​ភាព​ឡើងជា​និច្ច ក្អ​ត ដកដង្ហើម​រៀងថប់ៗ ញាប់ និង​ពិបាក សួរ​កូន​មើលថា​កូន​បាន​ទៅ​ប៉ះពាល់ ឬ​លេង​ជាមួយ​មាន់ ទា​ទេ​ប៉ុន្មាន​ថ្ងៃមុន? ឃើញ​សញ្ញា​បែបនេះ​ត្រូវ​ប្រញាប់​បញ្ជូន​កូន​មក​មន្ទីរពេទ្យ​ជាបន្ទាន់ ពីព្រោះ​ជំងឺ​នេះ​មាន​រយៈពេល​តែមួយ​សប្តាហ៍ ហួស​ពីនេះ​ជំងឺ​ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​មិនអាច​ជួយសង្គ្រោះ​បានឡើយ (នេះ​បើតាម​ការអះអាង​ពី​លោក Krishnan មន្ត្រី​WHO)។ ទី៤-ត្រូវ​រឹក​បន្តឹង​ចរាចរ​សត្វ​ចេញ ចូល​ពី​កន្លែង​ផ្ទុះ​ជំងឺ​និង​ចលនា​សត្វ​មកកាន់​ទីផ្សារ​ក៏​ដូច្នេះ​ដែរ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ជាដាច់ខាត មន្ត្រី​ពេទ្យ​ថ្នាក់ស្រុក ខេត្ត​ត្រូវ​តាមដាន​ស្ថានភាព​ជំងឺ ២៤/២៤ ម៉ោង ដោយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់។ ទី៥-មន្ទីរ​កសិកម្ម​ខេត្ត​ដែល​ជាប់​ព្រំដែន​ត្រូវសុំ​ការសហការ​ជាមួយ​ប្រទេសជិតខាង​បំណង​រួមគ្នា​ទប់ស្កាត់​ចលនា​បក្សី​ចេញ ចូល និង​សុំ​ជំនួយ​បច្ចេកទេស​តាម​ការចាំបាច់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 145

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 245

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 256

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 336

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 338

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 349

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 323

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 397

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 407

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 494

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 491

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 563

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម...