សុំឲ្យអាជ្ញាធរខេត្តសហការជាមួយក្រសួងពិនិត្យឡើងវិញរាល់ភាពអសកម្មក្នុងដីសម្បទានសេដ្ឋកិច្ច

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3898

សុំ​ឲ្យ​អាជ្ញាធរខេត្ត​សហការ​ជាមួយ​ក្រសួង​ពិនិត្យឡើងវិញ​រាល់​ភាព​អសកម្ម ​ដែល​កំពុងតែ​កើតមាន​ក្នុង​ដី​សប្បទាន​សេដ្ឋកិច្ច នេះ​ជា​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ​ក្នុងឱកាស​អញ្ជើញ​ចុះទៅពិនិត្យ​សកម្មភាព​ដាំ​ដុះ និង​ការលូតលាស់​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​សុភ​ក្រនី​កា Investment Agro Industrial Plant និង​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក កម្មករ​របស់​ក្រុមហ៊ុន​ចំនួន ៥០០ នាក់ កាលពី​ថ្ងៃទី២១ ខែមករា កន្លងមក​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន។

លោកនាយក​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បានទទួល​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ០១ ម៉ឺន ហ​ត នៅ​ឆ្នាំ២០០៥ បច្ចុប្បន្ន​ក្រុមហ៊ុន​ដាំ​កៅស៊ូ​បាន​ចំនួន ៣៧៧០ ហ​ត ក្រៅ​ពិការ​ដាំ​កៅស៊ូ​ក្រុមហ៊ុន​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មានដូចជា​ផ្លូវ ជុំរក​ស្នាក់នៅ​របស់​កម្មករ អណ្តូងទឹក រ​ផង​ចក្រ​កែច្នៃ​ជ័រ។ល។ និង​គ្រោង​ប្រមូល​ផល​នៅ​ខែឧសភា​ឆ្នាំ ២០១៣ ខាងមុខនេះ។

មានមតិ​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​បន្លែ​ម​ទៀត​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​តាម​ផែនការមេ ទាំង​ការ​ឈូសឆាយ បណ្តុះ​កូន និង​ដាំ​ដុះ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើយ៉ាងណា​ឲ្យ​ពូជ​ដំណាំ​ទាំងអស់នោះ ដុះ​លូតលាស់​បានល្អ ធន​នឹង​ធាតុអាកាស​ក្នុង​តំបន់​នេះ​ជាពិសេស​ការបណ្តុះ និង​បង្កាត់​ពូជ​កូន​កៅស៊ូ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ការិយាល័យ អគារ​ស្នាក់នៅ​របស់​ក​ម្មករ មណ្ឌល​សុខភាព សាលារៀន ជាពិសេស​ទឹកស្អាត ក៏​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី កម្មករ​រស់នៅ​ប្រកបដោយ​សុខភាព កម្មករ​មាន​សុខ​ភាពល្អ​ពួកគេ​ក៏​បំពេញការងារ​បានល្អ លទ្ធផល​គឺ​ក្រុមហ៊ុន​សម្រេចបាន​ជោគជ័យ (យើង​ជួយ​គាត់ គាត់​ជួយ​យើង​វិញ) ដោយ​ពឹងពាក់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។

សូម​ឲ្យ​អគ្គនាយកដ្ឋាន​កៅស៊ូ សហការ​ជាមួយ​ក្រុមហ៊ុន​បង្កើត​វគ្គប​ណ្តុះ​បណ្តា​បច្ចេកទេស (ជៀរ​ជ័រ បណ្តុះ​កូន ជំងឺ​និង​ការការពារ ការកែច្នៃ​និង​ថែរក្សា​ជ័រ) ធ្វើយ៉ាងណា​បង្កើន​កម្រិត​បច្ចេកទេស ដល់ក​ម្មករ ក៏ដូចជា​ជួយ​បង្កើន​គុណភាព​ផលិតផល​កៅស៊ូ​របស់​ក្រុមហ៊ុន និង​ជាពិសេស​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជំនាញ​ប​ច្ចក​ទេស​ជាមួយ​សហគមន៍​អាស៊ាន​នា​ឆ្នាំ២០១៥ ខាង​មុន។ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អនុ​ប​យោគ​ដី​សាធារណ​របស់​រដ្ឋ ទៅជា​ដី​សាធារណ​ឯកជន​វិញ ក្រុមហ៊ុន​ក៏ត្រូវ​រៀបចំ​កែប្រែ​ផែនការមេ​វិញ​និង​ត្រូវ​បញ្ចប់​ការងារ វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ។ នាយកដ្ឋាន​ដែន​ការ​ស្ថិតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម​ត្រូវ​សហការ​ជាមួយ​ជ្ញា​ធរ​ដែនដី​តាមដាន​សកម្មភាព និង​វាយតម្លៃ​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​ទទួលបាន​ដី​សម្បទាន​ពី​ក្រសួង​រាល់​ការ​វិវឌ្ឍន៍ និង​គ្រប់​បញ្ហា​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ខាងតែបាន​នូវ​ការអនុវត្ត​សកម្មភាព និង​កិច្ចសន្យាផ្សេងៗដែល​បាន​ចូល​ជា​ធរមាន​រួច ហើយ​ចៀសវាង​ភាព​អសកម្ម​ដោយ​ភាគី​ណាមួយ ពិសេស​ក្រុមហ៊ុន​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង ដែលមាន​ផ្ទៃដី​សរុប​ជាង ១៧ ម៉ឺន​ហ​ត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 524

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 659

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 462

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 429

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 404

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 487

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 527

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 530

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 493

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 508

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 452

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 541

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...