កសិកម្ម​កម្ពុជា​នៅ​បន្ត​លូតលាស់​ក្នុងអំឡុង​វិ​ប​ត្ត​ហិរញ្ញវត្ថុ​សកលលោក

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 5194

វិស័យ​នៅ​កម្ពុជា​ត្រូវបាន​មើលឃើញថា បាន​បន្ត​រីកចម្រើន ហើយ​បាន​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​ បាន​យ៉ាងច្រើន នៅក្នុង​អំឡុង​ពេល ដែល​ពិភពលោក​បាន​ជូ​ប​វិបត្តិ​ហិញ្ញ​វត្ថុ​ ហើយ​បាន​ធើ្វ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន​នោះ។ យោងតាម​ការអះអាងរ​បស់​ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅ​ឆ្នាំ២០១០ វិស័យ​កសិកម្ម​មានកំ​ណើ​ន៤,៥៤ភាគរយ ​ដែល​ក្នុងនោះ​ដំណាំ​ស្រូវ​បាន​កើនឡើង៦ភាគ៦ភាគរយ និង​ដំណាំ​រួមផ្សំ​ដទៃទៀត បាន​កើនឡើង៨,៤ភាគរយ។

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជឿជាក់ថា “ ដោយសារ​ការ​ផ្តោ​អាទិភាព​ខ្ពស់ ​របស់​រាជរដ្ឋាភិបាល​នៅលើ​វិស័យ​កម្ម យើង​រំពឹងថា វិស័យនេះ​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ថែមទៀត ក្នុង​រយះពេល​ប៉ុ​នា្ម​ន​ឆ្នាំ​ខាងមុខនេះ’’ ។

ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន​ បានធ្វើ​អត្ថាធិប្បាយ ​អំពី​សក្តានុពល​ក​សិ​ម្ម​កម្ពុជា ​កាលពី​ថ្ងៃ១១មីនា​ នៅក្នុង​ដែលឯកឧត្តម ​ធ្វើ​សុន្ទរកថា​បើ​កស​និ្ន​សីទ​វិទ្យាសាស្ត្រ​មួយ​សី្ត​ពី’’ ការអភិវឌ្ឍ​ន៏​ការ​ស្រ​ជ្រាវ​ក្នុង​វិស័យ​ក​សិ​យ​កម្ម ​ដែល​រៀបចំ​ដោយ​សក​វិទ្យាល័យ​ភូមិន្ទ​កសិក​ម្មក ក្រោម​ការឧបត្ថម្ភ​ពី​គម្រោង សាមគ្គីភាព​អាទិភាព​របស់​រដ្ឋាភិបាល​បារាំង។

យោងតាម​ការបញ្ជាក់រ​បស់​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពេល​បច្ចុប្បន្ននេះ​ការពង្រឹង​គុណភាព និង​ការជំរុញ​កំណើន​ទិន្នផល​កសិកម្ម គឺជា​គោលដៅ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ការលើកកម្ពស់​ជីវភាព​គ្រួសារ​កសិករ ​និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ឯកឧត្តម​បន្តថា ​ទន្ទឹមនឹង​ការកើនឡើង​ នូវ​តម្រូវការ​ផលិតក​សិ​កម្ម ជាមួយនឹង​បរិបទ​ប​ម្រែ​ប​ម្រួ​យ​អាកាសធាតុ​ វា​ក៏​ទាមទារ​ផងដែរ នូវ​ប​ចេ្ច​ក​វិទ្យា​សមស្រប​ទាំងឡាយ ដើម្បី​ឆ្លើយ​តម​ទៅនឹង​តម្រូវការ​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​ទាំង​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​នេះ ​មានន័យថា គឺ​ទាមទារ​នូវ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថ​ភាពជា​ចម្បង ។

ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន​បាន​អត្ថាធិប្បាយ​ថា’’ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម គឺជា​ភារកិច្ច​ស្នូល​របស់​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក៏ដូចជា​សាលា​ជាតិ​កសិកម្ម​ទាំងពីរ​ទៀតផង​ដែរ។ ខ្ញុំំ​ពិតជា​មាន​មោ​ទ​ភាពខ្លាំង​ណាស់​ភូមិន្ទ​កសិកម្ម បាន​ខិតខំ​ប្រឹង​ប្រែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដោយ​សហការ​កា​មួយ​ដៃគូ​នៅតាម​ស្ថាប័នផ្សេងៗ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ពង្រឹង​បន្ថែម​សមត្ថភាព​របស់ខ្លួន” ។

ក្នុង​រយះពេល​ជិត​មូ​យ​ទស្សវត្សរ​ចុងក្រោយ​នេះ ប្រមុខ​រាជ​រដ្ឋា​បាល​បានផ្តល់​អាទិភាព​យ៉ាង​ត្រឹមត្រូវ ​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​ជំរុញ​កំណើន​ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ន៏​ពោលគឺ​ការលើកស្ទួយ​វិស័យ​កសិកម្ម ។ ជា​ប្រពៃណី​ប្រទេស​កម្ពុជា​ គឺជា​ប្រទេសកសិកម្ម ​ដែល​វិស័យនេះ​បានរួម​ចំណែក​យ៉ាង​ធំធេង ​នៅក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​ គឺ​ប្រមាណ​ជាមួយ​ភាគបី​នៃ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ។

ប្រជាជន​កម្ពុជា​ប្រមាណ​ជា៨០៤ភាគរយ​ កំពុង​រស់នៅ​ជនបទ ​ហើយ​កំលាំង​ពលកម្ម​ជាង៧០ភាគរយ ​នៃ​កំលាំង​ពលកម្ម​សរុប កំពុងតែ​ផ្សារភ្ជាប់ខ្លួន ​ទៅ​និង​វិស័យ​កសិកម្ម។ លើសពីនេះទៅទៀត​វិស័យ​កសិកម្ម​ នៅមាន​សក្តានុពល​ខ្ពស់​នៅឡើយ​ សំរាប់​ការអភិវឌ្ឍ​ន៏​ដោយសារ​មានលក្ខណៈ​អំណោយផល​ ខាង​ផ្នែក​អាកាសធាតុ ស្លា​នភាព​ផ្ទៃដី ការប្រើប្រាស់​បច្ចេកទេស និង​បច្ចេកទេស​កសិកម្ម ការប្រើប្រាស់​គ្រឿងយន្ត ការប្រើប្រាស់​ពូជ ​និង​ជី ។ល។ ដូច្នេះ​យើង​នូវមានឱ​កាស​ច្រើន ​ក្នុង​ការជំរុញ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម នេះ​ដើម្បី​គោលដៅ​ពិពិធ​កម្ម​មូលដ្ឋាន​នៃ​កំណើន។ បន្ថែម​លើ​ល​ពីនេះ​ទៀត​ជំរុញ​អភិវឌ្ឍ​ន៏ វិស័យ​កសិកម្ម​នេះ​ និង​ជួយ​អោយ​យើង​អាច​ដោះស្រាយបាន​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​នៅ​បញ្ហា នៃ​ភាពក្រីក្រ​ ដែល​ក្របដណ្តប់​នៅតាម​ទីជនបទ​ របស់​កម្ពុជា​តែ​យើង​ទទួលស្គាល់ថា​ប្រ​ព័​ន្ឋ​នៃការស្រោចស្រព​នៅមានកំរិត​នៅឡើយ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 158

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 174

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 162

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 169

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 154

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 245

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 414

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 287

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 278

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 278

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 280

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 411

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...