ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ Dr. Koichiro Kobayashi ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 3593

កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប គណៈប្រតិភូជប៉ុន ដឹកនាំដោយ Dr. Koichiro Kobayashi តំណាងរាស្រ្តប្រចាំខេត្តអូកាយ៉ាម៉ា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវសេចក្តីសោមនស្សរីករាយដែលប្រតិភូជប៉ុនមានគម្រោងរៀបចំពិធីតាំងពិពណ៌ផ្សព្វផ្សាយបង្ហាញពីភាពទាក់ទាញរបស់ខេត្តអូកាយ៉ាម៉ា នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាចំណងមិត្តភាពរវាងប្រទេសជប៉ុននិងកម្ពុជាថាមានភាពជិតស្និតស្ថិតស្ថេរក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរជាយូរមកហើយ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថាកម្ពុជាចង់ឃើញវត្តមានជាច្រើនទៀតពីជប៉ុន ជាពិសេសគឺការបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាលើផ្នែក Food Processing ផ្នែកគ្រឿងយន្តកសិកម្ម(ម៉ាស៊ីនស្ទូងស្រូវ ម៉ាស៊ីនដាំដំឡូងមី ជាដើម) និងបច្ចេកវិទ្យាដាំដុះថ្មីៗដែលអាចជួយដល់ប្រជាកសិករមានវ័យចំនាស់អាចទទួលបានភាពងាយស្រួលនៅក្នុងការធ្វើកសិកម្ម ហើយទទួលបានប្រាក់ចំណូលខ្ពស់ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាក៏មានជួបបញ្ហាដូចទៅនឹងប្រទេសជប៉ុនដែរ កសិករដែលមានវ័យក្មេងមិនសូវចាប់អារម្មណ៍លើការដាំដុះ រួចបាននាំគ្នាធ្វើចំណាកស្រុកទៅទីក្រុងនិងប្រទេសក្នុងតំបន់ ម៉្យាងវិញទៀតផ្ទៃដីកសិកម្មរបស់កសិករមានទំហំតូចដែលមិនអាចឲ្យពួកគាត់បង្កើតជាកសិដ្ឋានធំៗបាន ដែលទាំងនេះគឺជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកំពុងតែព្រួយបារម្ភ ដូច្នេះឯកឧត្តមរដ្ឋមន្រ្តីចង់ឲ្យមានជំនាញការរបស់ជប៉ុនមកសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យមើលពីលទ្ធភាពដែលអាចជួយដល់កម្ពុជា។ លោក Koichiro Kobayashi បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកមានប្រសាសន៏ថា ខេត្តអូកាយ៉ាម៉ាគឺជាខេត្តដែលមានការរីកចម្រើនខ្លាំងខាងវិស័យកសិកម្មជាពិសេសដំណាំទំពាំងបាយជូរ ហើយសង្ឃឹមថាកម្ពុជានឹងមានកិច្ចសហការល្អបន្ថែមទៀតជាមួយខេត្តអូកាយ៉ាម៉ាលើវិស័យកសិកម្ម។ លោក Koichiro Kobayashi បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាប្រទេសជប៉ុនកំពុងតែខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងព្រោះកសិករនៅប្រទេសជប៉ុនភាគច្រើនបានវ័យចំណាស់អាយុរហូត៧០ឆ្នាំ ព្រោះប្រជាជនជប៉ុនក្មេងៗមិនចាប់អារម្មណ៍លើវិស័យកសិកម្មឡើយ។ ដូច្នេះប្រទេសជប៉ុនកំពុងតែរៀបចំគោលការណ៍ដើម្បីលើកទឹកចិត្តដល់ប្រជាជនវ័យក្មេងឲ្យងាកមកចាប់អារម្មណ៍លើវិស័យកសិកម្មវិញ។ លោកបានបន្ថែមលើនេះថាខេត្តអូកាយ៉ាម៉ានឹងបន្ត ពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជានិងផ្លាស់ប្តូរទស្សនកិច្ចសិក្សាជាមួយកម្ពុជាឲ្យបានកាន់តែប្រសើរឡើង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 160

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 176

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 163

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 169

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 156

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 245

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 416

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 287

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 278

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 279

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 280

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 413

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...