នាថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្រោមការដឹកនាំសម្របសម្រួលដោយលោក ញាណ សុភា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញចៀរជ័រកៅស៊ូ ដល់កសិករកៅស៊ូគ្រួសារ នៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឡុង តាបនា អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក សួន សុម៉ៅ អភិបាលរងនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និងសហការី មន្រ្តីកសិកម្មឃុំ និងកសិករ សរុបចំនួន ៥១រូប (ស្រី២៧រូប)។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺបង្រៀនពីបច្ចេកទេសជំនាញចៀរជ័រដល់កសិករ ស្វែងយល់ពីសារៈប្រយោជន៍នៃដំណាំកៅស៊ូ ការថែទាំ ការបង្ការនិងការព្យាបាលជំងឺ បច្ចេកទេសបើកមុខចៀរដំបូង ការគ្រប់គ្រងផ្ទាំងចៀរ ការព្យាបាលជំងឺលើផ្ទាំងមុខចៀរ ក្នុងគោលដៅរក្សារស្ថេរភាពនៃការប្រមូលផល និងប្រសិទ្ធភាពសេដ្ឋកិច្ច។