ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 230

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការអនុវត្តសមាសភាគឆ្លើយ​តប​បន្ទាន់​ដោយពហុវិបត្តិ (CERC) នៅសាលាឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីគម្រោង មន្ត្រីជំនាញបច្ចេក​ទេស តំណាងសហគមន៍កសិកម្ម សហគមន៍ប្រើប្រាស់ទឹក (FWUC) និង​កសិករ​នៅ​តំបន់គោលដៅ ដើម្បីពង្រឹងការយល់ដឹង និងកិច្ចសហការក្នុង​ការ​ត្រៀមខ្លួន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពពហុវិបត្តិ។
គោលបំណងនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ វិសាលភាព និងយន្តការ​អនុវត្តកម្មវិធី CERC ក្រោមក្របខណ្ឌគម្រោង CaWSIP ព្រមទាំងពង្រឹងការ​យល់​ដឹង ការត្រៀមខ្លួន និងការឆ្លើយតបចំពោះស្ថានភាពពហុវិបត្តិ។ កម្មវិធី CERC ផ្តោតលើការគាំទ្រផលិតកម្មបន្លែសុវត្ថិភាព ការដាំផ្សិត ការចិញ្ចឹមមាន់ កង្កែប និងវារីវប្បកម្ម ដើម្បីពង្រឹងកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនការតភ្ជាប់ទីផ្សារ និងលើកកម្ពស់ជីវភាពគ្រួសារងាយរងគ្រោះពីពហុវិបត្ដិ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានណែនាំដល់ក្រុមការងារ និង​អាជ្ញាធរមូលដ្ឋាន ឱ្យបន្តពង្រឹងកិច្ចសហការគ្នា ក្នុងការរៀបចំ និងអនុវត្ត​សកម្មភាព​នានាឱ្យបានរលូន មានប្រសិទ្ធភាព និងស្របតាមគោលការណ៍ និងនីតិវិធីរបស់គម្រោង។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការកំណត់ និង​ជ្រើសរើសអ្នកទទួលផលឱ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ដោយផ្តោត​លើគ្រួសារ និងកសិករដែលមានតម្រូវការ សក្តានុពល និងការប្តេជ្ញាចិត្តពិត​ប្រាកដ ពិសេសអ្នកដែលកំពុងប្រឈមនឹងផលប៉ះពាល់ពីពហុវិបត្តិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 234

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 224

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 231

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 542

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 540

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 542

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 634

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 681

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 714

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 864

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និងរៀបចំមន្ទីរពិសោធន៍សុខភាពសត្វ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង ​វិនប៊ីន(Wang Wenbin)​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 773

ការចូលរួមរបស់និស្សិតកសិកម្ម​ ក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍

តំណាងនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទអំពីការ​ប្រយុទ្ធនឹងជំងឺអេដស៍ បាន​បង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 863

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី បានរៀបចំប្រជុំដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួម​សន្និសីទកំពូលលើកទី១៧...