ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់ និងចែកចាយវត្ថុធាតុដើមជីផូស្វាតកសិកម្មដោយផ្ទាល់មកប្រទេសកម្ពុជា ដើម្បីទទួលបានជីក្នុងតំលៃសមរម្យ សំដៅជំរុញប្រសិទ្ធភាពផលិតកម្មកសិកម្មនៅកម្ពុជា ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះការខ្វះខាតជី។
ក្រុមហ៊ុន OCP Singapore គឺជាសាខាក្នុងតំបន់របស់ក្រុមហ៊ុន OCP Group ដែលជាក្រុមហ៊ុនផលិត និងនាំចេញជីកសិកម្មធំជាងគេក្នុងពិភពលោក ដោយក្រុមហ៊ុននេះផ្គត់ផ្គង់ជីផូស្វាត ៧០%នៃពិភពលោក៕