បើកមុខ​ចៀរ​ជ័រកៅស៊ូ​នៅ​ក្រុមហ៊ុន​ក្រែក

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 5038

ដើម​កៅស៊ូ​របស់​ក្រុមហ៊ុន​ក្រែក (ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី ​ក្នុង​ឃុំក្រែក ខេត្តកំពង់ចាម ​ត្រូវបាន​ប្រារព្ធ​ពិធី​បើកមុខ​ចៀរ​ផ្លូវការ កាលពីដើម​សបា្តហ៍​នេះ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ឯកឧត្តមបណ្ឌិត ច​ន្ទ័ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់ ​និង​នេសាទ រួមជាមួយ​មន្ត្រី​ជំនាញ មន្ត្រី​ក្រុមហ៊ុន​ និង​កម្មករ​ជាង១ពាន់​នាក់​ផងដែរ។

លោក​ឧកញ៉ា សៀក ពិសិដ្ឋ បាន​ឲ​ដឹងថា ក្រុមហ៊ុន​ក្រែក (ខេ​ម​បូ​ឌា) ខូ​អេ​ល​ធី​ឌី​នៅ​ឆ្នាំ២០១១ នេះ​មាន​កម្មករ​សរុប ៨៩៥នាក់ ដោយបាន​បែក​ចែកជា​ពីរ​ទីតាំង​ដាច់ពីគ្នា។ ទីតាំង​ទី១ បាន​ដាំ​លើ​ផ្ទៃដី៤,៥០៧ហិកតា នៅសល់​ផ្ទៃដី២៧៥ហិកតា នឹង​បញ្ចប់​នៅ​ឆ្នាំ២០១១។ ទីតាំង​ទី២ មាន​ផ្ទៃដី​សរុប ៩,១០៤ ហិកតា ដែល​នឹងធ្វើ​ការដាំដុះ​ជា​លក្ខណៈ​ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ២០១២។ ក្នុង​ឆ្នាំ២០១១ផ្ទៃដី​ចៀរ​ជ័រ​នៅ​ទីតាំង​ទី១ មាន​ចំនួន២,៣៦៥ ហិកតា។

ខណៈនោះ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ថ្លែងថាសេចក្តីត្រូវការ​កៅស៊ូ​ធម្មជាតិ​នៅតែ​បន្ត ហើយ​គោលដៅ​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា គឹ​ឆ្នាំ២០២០ កម្ពុជា​ត្រូវ​ប្រឹងប្រែង​ ឲ្យ​មាន​កៅស៊ូ​លើ​ផ្ទៃដី៣០ ម៉ឹ​ន​ហិកតា ដែល​បច្ចុប្បន្ននេះ​យើង​មាន​កៅស៊ូ​លើ​ផ្ទៃដី​ប្រមាណ១៨ ម៉ឺន​ហិកតា។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានស្នើរ​ឲ្យ​នាយក​ដា្ឋ​ន​ផែនការ​ស្ថិតិ ​ពិនិត្យ​លើ​ឯកសារ​ផែន​ការមេ​របស់​ក្រុមហ៊ុន ហើយ​ឆ្លើយតប​មក​ក្រុមហ៊ុនចម្ការកៅស៊ូ​វិញ ​សូម​ឲ្យ​ក្រុមហ៊ុន​យក​ទីក​ន្លែ្​ង​នេះ​ជា​កន្លែង​ស្នូល ​សម្រាប់​ផ្សព្វផ្សាយ​បច្ចេកទេស​ផ្ទេរ​បច្ចេកវិទ្យា​ និង​ការបែងចែក​ពូជ​ ដល់​កៅស៊ូ​គ្រូ​សារ​ដែល​នូវ​ជុំវិញ​ឲ្យ​បាន​យល់ដឹង ដើម្បីជួយ​ដល់​កៅស៊ូ​គ្រូ​សារ​ឲ្យ​បានទទួល​ផល​ល្អ ដូច​កៅស៊ូ​ក្រុមហ៊ុន​ដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី ​បានបញ្ជាក់​ថា​ការ​គ្រប់​គ្រង់​កៅស៊ូ​ នៅ​កម្ពុជា​មិនទាន់​បានល្អ​នៅក្នុង​នោះ​មានការ​អនុវត្ត​ផ្ទាំង​ចៀរ​ជ័រ ​ខ្វះ​ធនធានមនុស្ស​ និង​ការគ្រប់គ្រង​មិនទាន់​ល្អ ​ដែលឯកឧត្តម​សូម​ឲ្យ​ក្រុមហ៊ុន​ទទួលយក​និស្សិត​ ដែល​បានបញ្ចប់​ការសិក្សា​ ពី​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​ ដើម្បី​ឲ​ចូលរួម​ចាប់យក​នូវ​បទពិសោធន៍។

សូម​ឲ​អគ្គនាយក​ដា្ឋ​ន​កៅស៊ូ​ និង​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ យកចិត្ត​ដាក់​លើ​បញ្ហា​ពូជ​ថ្មី ​ដែល​ធន​នឹង​អាកាសធាតុ​ប្រែប្រួល​អាកាសធាតុ​ គិតគូរ​ពី​បច្ចេកទេស​ដាំ​ដុះ ​និង​ការកសាង​ធនធានមនុស្ស​សម្រាប់​ផលិតកម្ម​កៅស៊ូ ។ ឯកឧត្តម​បាន​បន្តថា កម្ពុជា​មិនត្រូវ​គិតពី​តែ​ការនាំ​ជ័រ​ឆៅ​ចេញទៅ​បរទេស​នោះទេ តែ​គួរ​គិតគូរ​ពី​ការកែច្នៃ​ឲ​កា្ល​យ​ជា​ផលិតផល​សម្រេច​ដើម្បី​នាំចេញ។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ប្រាប់​អំពី​ការលក់​ជ័រ​ឆៅ​ ទៅ​ឲ​ក្រុមហ៊ុន​រដ្ឋ​មួយចំនួន ​របស់​កៅស៊ូ​គ្រួសារ​ ដែល​ក្រុមហ៊ុន​តែងតែ​ឲ​តំលៃ​ទាប។ ទម្លាក់​គុណភាព​ជ័រ។ ទម្លាក់ ​DRC ដែល​ផ្ទុយ​ពី​គោលនយោបាយ​ របស់​រាជ​រ​ដា្ឋ​ភិ​បាល​ដែល​ឲ​គាំពារ​ប្រជាជន ​មិន​ឲ​ធ្វើ​ចំណាកស្រុក និង​កាប់​រាន​ដីព្រៃ​ដើម្បី​ចាប់​លក់ត្ត​ផ្ទាំង​ចៀរ​ជ័រ​ខ្វ

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 269

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 320

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 796

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 859

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 935

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 865

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 955

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 884

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 957

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1208

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1360

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...