ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Inguna Dobraja នាយកគ្រប់គ្រង ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០១៨ 3400

កាលពីវេលាម៉ោង ៩រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកស្រី Inguna Dobraja នាយកគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារលើការអភិវឌ្ឍន៏ និងគ្រប់គ្រងវិស័យកសិកម្មនៅកម្ពុជា។ លោកស្រី Inguna Dobraja បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញតអោយលោកស្រី និងប្រតិភូតំណាងធនាគារពិភពលោកបានចូលជួបពិភាក្សាការងារ។ លោកស្រីបានបង្ហាញពីកង្វល់របស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា ហើយមានបំណងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៏ និងគ្រប់គ្រងវិស័យកសិកម្មនៅកម្ពុជា។

ឆ្លៀតពេលនេះលោកស្រីក៏បានស្នើសុំយោបល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីការៀបចំផែនការសកម្មភាពដែលជាអាទិភាព ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការគ្រប់គ្រងវិស័យធនធានទឹកផងដែរ។

បន្ទាប់មកមន្រ្តីជំនាញមកពីធនាគារពិភពលោក បានបញ្ជាក់ថាធនាគារពិភពលោកបានពិនិត្យបញ្ហាប្រឈមជាច្រើនដែលកើតមាននៅក្នុងវិស័យកសិកម្ម ដូច្នេះធនាគារពិភពលោកមានបំណងរៀបចំចងក្រងផែនការយុទ្ធសាស្រ្ត សម្រាប់ជាការបង្ហាញផ្លូវក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដោយបញ្ជូលនូវការគាំទ្រហិរញ្ញប្បទានពីវិស័យឯកជនផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះប្រតិភូធនាគារពិភពលោកមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទលើការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាវិស័យកសិកម្ម មានការពឹងផ្អែកទៅលើធនធានធម្មជាតិ ជាពិសេសទឹកជាប្រភពដ៏សំខាន់ក្នុងការជំរុញអោយវិស័យកសិកម្មទទួលបានជោគជ័យ ដូច្នេះការរៀបចំផែនការអភិវឌ្ឍន៏ប្រព័ន្ធធារាសាស្រ្ត ទាមទារអោយមានការចូលរួមពីអន្តរវិស័យ ទើបការអភិវឌ្ឍន៏នោះមានភាពផ្សារភ្ជាប់រវាងអ្នកផ្គត់ផ្គង់ និងអ្នកផលិត។ ចំពោះអនុវិស័យជលផល ក្រសួងបាន និងកំពុងខិតខំជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគវារីវប្បកម្ម ជាពិសេសវារីវប្បកម្មទឹកសាប ដើម្បីកាត់បន្ថយការនេសាទត្រីធម្មជាតិ និងរក្សាបាននូវធនធានធម្មជាតិ។

ដោយឡែកចំពោះអនុវិស័យព្រៃឈើ ក្រសួងបាន និងកំពុងអនុវត្តកិច្ចការអភិវឌ្ឍន៏ព្រៃឈើ ដោយបានដាក់ចេញនូវគោលនយោបាយស្តារព្រៃឡើងវិញ តាមរយៈការចាប់ដៃគូសហការជាមួយវិស័យឯកជនក្នុងការវិនិយោគដាំព្រៃឡើងវិញ នៅតាមស្ថានីយស្តារព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 527

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 672

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 464

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 430

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 407

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 490

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 528

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 537

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 494

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 511

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 454

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 548

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...