ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម នៅខេត្តរតនគិរី

ចេញ​ផ្សាយ​ ១៥ មករា ២០២៦ 1418

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធាន មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តរតនគិរី មន្រ្ដីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពផលិតកម្ម ដើម្បីគាំទ្របច្ចេកទេស និងណែនាំអំពីព័ត៌មានពាក់ព័ន្ធសំខាន់ៗ ដល់កសិករ នៅខេត្តរតនគិរី។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯឧត្ដមបណ្ឌិត និងក្រុមការងារ បានជួបសំណះសំណាលជាមួយកសិករដាំដុះដំណាំ និងពិនិត្យស្ថានភាពផលិតកម្ម ចំនួន ៣ទីតាំង រួមមាន៖ កសិដ្ឋានបន្លែចម្រុះ កសិដ្ឋានកាហ្វេ និងកសិដ្ឋានត្រពាំងបារាំង ដើម្បីពិភាក្សាអំពីផលិតកម្មដំណាំ បច្ចេកទេសបំពេញបន្ថែម និងបញ្ហាប្រឈម ស្ថិតនៅក្រុងបានលុង ទីរួមខេត្ដរតនគិរី។  
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានណែនាំដល់ថ្នាក់នាំមន្ទីរកសិកម្មខេត្ដ និងមន្ត្រីកសិកម្មឃុំ បន្ដចុះតាមដានជាប្រចាំ និងសហការជាមួយក្រុមការងារជំនាញពាក់ព័ន្ធចុះជួយអន្តរាគមន៍ផ្ដល់បច្ចេកទេសកសិកម្មសមស្របប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម គុណភាពផលិតផលខ្ពស់ និងការសម្របសម្រួលទីផ្សារ ជូនកសិករ។ ក្នុងនោះដែរ ឯកឧត្ដមណ្ឌិត ក៏បានកោតសរសើរ និងលើកទឹកចិត្ដដល់កសិករ បន្ដចូលរួមសហការជាមួយនឹងជំនាញរបស់មន្ទីរកសិកម្មខេត្ដដែលជាសេនាធិការរបស់ក្រសួងកសិកម្ម តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលលើចំណេះដឹងកសិកម្មថ្មី មានភាពធន់និងការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍជីវភាពឱ្យកាន់តែល្អប្រសើរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 129

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 108

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 152

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ​តាមសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ក្នុងខេ​ត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង

នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 126

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពីកសិ-ចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 391

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត Kiwon Jang

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 348

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ

នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 371

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅខេត្ដក្រចេះ

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 334

លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាព​ជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 358

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាយេនឌ័រលើកកម្ពស់តួនាទីបុរស-ស្ត្រី នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 358

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ផ្សព្វផ្សាយការងារអប់រំ​ បង្ការ​ ទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងជំងឺអេដស៍​ និងធ្វេីតេស្តទឹកមូត្ររកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 425

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីបើក​សិក្ខា​សាលា ស្តីពី «ការកសាងបណ្តាញនិងពង្រឹងភាពជាដៃគូនៅ​តំបន់ឆ្នេរនិងសមុទ្រ» នៅខេត្តកំពត

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិប​តីបើកសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជា​ដៃគូ​នៅតំបន់ឆ្នេរ...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 363

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ស្តីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ តុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣...