ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារដាំដុះដំណាំបន្លែ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១៣ មករា ២០២៦ 1180

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ក់ សម័យសុនីតិ អមដំណើរដោយលោក ហាន សុភក្ដ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោកប្រធាន លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្មឃុំ សង្កាត់ បានអញ្ជើញចុះពិនិត្យការងារដាំដុះដំណាំបន្លែ មានដូចជាស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ គល់ រ៉េន នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) ដែលមានការដាំដុះដំណាំពូជដំឡូងបារាំង (hydroponics) និងស្ពៃក្ដោប  នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំដល់កសិករឱ្យបន្តយកចិត្តទុកដាក់ក្នុងការដាំដុះ ដោយមានការរៀបចំផែនការច្បាស់លាស់ សមស្របទៅតាមតម្រូវការទីផ្សារ និងដើម្បីជៀសពីផលប៉ះពាល់ ឬខូចខាតដោយគ្រោះធម្មជាតិផ្សេងៗ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 131

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 108

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 153

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ​តាមសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ក្នុងខេ​ត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង

នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 127

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពីកសិ-ចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 392

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត Kiwon Jang

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 348

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ

នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 371

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅខេត្ដក្រចេះ

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 334

លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាព​ជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 358

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាយេនឌ័រលើកកម្ពស់តួនាទីបុរស-ស្ត្រី នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 358

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ផ្សព្វផ្សាយការងារអប់រំ​ បង្ការ​ ទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងជំងឺអេដស៍​ និងធ្វេីតេស្តទឹកមូត្ររកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 425

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីបើក​សិក្ខា​សាលា ស្តីពី «ការកសាងបណ្តាញនិងពង្រឹងភាពជាដៃគូនៅ​តំបន់ឆ្នេរនិងសមុទ្រ» នៅខេត្តកំពត

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិប​តីបើកសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជា​ដៃគូ​នៅតំបន់ឆ្នេរ...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 363

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ស្តីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ តុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣...